អាចជួយព្យាបាលនិងការពារជម្ងឺបាន 4 មុខឯណោះក្រោយពេលញ៉ាំផ្លែស្រកានាគ

ផ្លែស្រកានាគវាសំបូរទៅដោយវីតាមីន B1, B2, B3, C និងសារធាតុរ៉ែដូចជាកាល់ស្យូម, ជាតិដែកនិងផូស្វ័រ ដែលសារធាតុទាំងនេះហើយដែលបានធ្វើអោយសុខភាពរបស់អ្នកល្អប្រសើរជាងមុខ ហើយលើសពីនេះទៅទៀតវាក៏អាចជួយទប់ស្កាត់និងបង្ការនូវជម្ងឺមួយចំនួនដូចខាងក្រោមបានផងដែរ៖

  • ជួយប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម

វាអាចជួយរក្សានិងតម្រូវនៃកម្រិតជាតិស្ករក្នុងឈាម  នៃវាជាកត្តាដែលអាចកាត់បន្ថយនិងការពារកុំអោយអ្នកមានជម្ងឺទឹកនោមផ្អែមបាន។

  • ជំងឺហឺតនិងក្អក

វាមានបរិមាណវីតាមីន C ខ្ពស់ ដែលធ្វើឱ្យប្រព័ន្ធការពាររាងកាយរបស់អ្នក អាចប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគបានយ៉ាងមានប្រសិទ្ធិភាព ជាពិសេសនោះគឺចំពោះជំងឺផ្លូវដង្ហើម ដែលរួមមានជំងឺហឺតនិងជំងឺផ្តាសាយក្អកបានទៀតផង។ ទោះបីជាផ្លែស្រកានាគវាមិនអាចប្រើប្រាស់ជាថ្នាំសម្រាប់ព្យាបាលនូវរោគទាំងនេះ តែវាអាចកាត់ជួយបន្ថយ នូវការក្អកនិងជំងឺផ្លូវដង្ហើមនេះបានផងដែរ។

ផ្លែស្រកានាគ
  • ជួយសម្រួលបញ្ហាទាល់លាមក

វាគឺសម្បូរទៅដោយជាតិសរសៃនិងមានផ្ទឹកបរិមាណទឹកខ្ពស់ ដែលនេះអាចជួយបង្កើនការរំលាយអាហារ ដែលទាំងនេះអាចការពារការទាល់លាមកបាន។

  • ពង្រឹងសុខភាពសរសៃឈាមបេះដូង

វាអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល នៅក្នុងឈាម ហើយវាគ្រប់គ្រងការខូចខាតបង្កឡើងរ៉ាឌីកាល់សេរីនិងការកាត់បន្ថយហានិភ័យនៃការគាំងបេះដូង។

ខាងលើនេះគឺជាចំណុចសំខាន់ៗ ដែលអ្នកគួរតែសាកល្បងទទួលទានផ្លែឈើប្រភេទនេះដើម្បីទទួលបានសុខភាពល្អ ហើយនិងរសជាតិដ៏ឆ្ងាញ់ផងដែរ។

ប្រែសម្រួលពី៖ healthtips

Loading...