មិនធម្មតា! បុរសម្នាក់ចំណាយពេលរហូតដល់ទៅ 3 ឆ្នាំដើម្បីធ្វើអាងហែលទឹកនៅក្បែរផ្ទះ លទ្ធផលដែលទទួលបានពិតជាពេញចិត្ត

អ្នកប្រើប្រាស់បណ្តាញ Reddit ម្នាក់ដែលមានឈ្មោះគណនីថា power-cube បានចែករំលែកនូវបទពិសោធន៏មួយពីគម្រោងធ្វើអាងហែលទឹកនៅក្បែរផ្ទះរបស់គាត់ ដែលវាពិតជាគួរអោយចាប់អារម្មណ៏ខ្លាំងណាស់ដែលគ្រប់គ្នាអាចធ្វើវាបានតែវាអស់លុយច្រើនណាស់។

គាត់បាននិយាយថា គាត់អាចយកលុយ 3 ម៉ឺនដុល្លាទៅទិញអាងសម្រាប់ហែលទឹកដែលធ្វើផលិតមកតែម្តង តែគាត់បានគិតថាគាត់នឹងធ្វើវាដោយខ្លួនឯង ហើយចុងក្រោយវាបានចំណាយពេលរហូតដល់ទៅបីឆ្នាំឯណោះទើបបញ្ចប់ជាស្ថាពរ។

ដំបូងគាត់បានជីកដីជាមុនសិន

បន្ទាប់មកយកប្លាស្ទិចមកក្រាលដើម្បីកុំអោយជ្រាបទឹក

បន្ទាប់មកទៀតយកថ្មហើយនិងខ្សាច់ដាក់ពីលើ ហើយត្រូវរៀបវាអោយទ្រេតចុះក្រោយប្រៀបដូចជាបាតខ្ទះ

គាត់បំពង់ម៉ាស៊ីនបូមទឹកហើយនឹងទុយោសម្រាប់បញ្ចេញបញ្ចូលទឹក

ឥឡូវគម្រោងត្រូវបានបញ្ចប់ ហើយ តែគាត់លួចនិយាយប្រាប់ថាក្នុងអំឡុងពេលធ្វើវាគាត់មានកំហុសច្រើនណាស់ តែអ្វីដែលជាលទ្ធផលគឺអាចទទួលយកបាន។

 

Loading...