រឿងទាំង 7 យ៉ាងដែលអ្នកត្រូវដឹងពីជម្ងឺ HPV (សាហាវជាងជម្ងឺអេដស៏ទៅទៀត)

សព្វថ្ងៃនេះការរួមភេទបានចម្លងនូវមេរោគជាច្រើនណាស់ទោះជាយ៉ាងណាគ្រប់គ្នាមិនបានដឹងវាច្បាស់ហើយនិងច្រើននោះទេ អំពីរបៀបដែលវាឆ្លងហើយនិងនិងការព្យាបាលរបស់វា។

ជម្ងឺឆ្លងដែលកំពុងតែលេចធ្លោជាងគេនៅលើសាកលលោកគឺជម្ងឺ Human Papillomavirus ដែលគេហៅកាត់ថា HPV។ មេរោគនេះបានចម្លងទៅកាន់មនុស្ស 79 លាននាក់ទៅហើយគ្រាន់តែនៅក្នុងសហរដ្ឋអាមេរិកតែឯងមួយ។

វាត្រូវបានគេដឹងថាជាជម្ងឺមួយដែលកំពុងរីករាលដាលហើយវាក៏ជាឃាតករដែលធ្វើអោយស្ត្រីភេទកើតជម្ងឺមហារីកដ៏ស្រួចស្រាវផងដែរ។

ខាងក្រោមនេះគឺជារឿងទាំង 7 យ៉ាងដែលអ្នកត្រូវដឹងពីមេរោគ HPV ៖

១). ជាជម្ងឺងាយនឹងឆ្លង

ដូចដែលបានរៀបរាប់ខាងលើនេះរួចម្តងហើយថាប្រជាជនដែលរស់នៅសហរដ្ឋអាមេរិក 79 លាននាក់បានកើតជម្ងឺនេះ នេះបើយោងតាមរបាយការណ៏ពីមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជម្ងឺ (CDC) ។

បើយោងទៅតាមអង្គការសុខភាពពិភពលោកបានអោយដឹងថា ជម្ងឺ HPV នេះបានធ្វើអោយស្ត្រីភេទមានជម្ងឺមហារីកមាត់ស្បូនដែលវាជាប្រភេទជម្ងឺមហារីកទីពីររបស់ស្ត្រីទាំងឡាយដែលនៅលើពិភពលោក។ នៅក្នុងអំឡុងឆ្នាំ 2008 មានការកកើតនៃជម្ងឺមហារីកមាត់ស្បូនថ្មីចំនួន 529,000 ករណី ហើយនិងអ្នកដែលបានស្លាប់ដោយសារជម្ងឺនេះចំនួន  274,000 នាក់។

២). រួមភេទក៏ឆ្លងមិនរួមភេទក៏ឆ្លង

ជម្ងឺនេះវាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងងាយទោះបីជារួមភេទជាមួយគ្នា ឬមិនបានរួមភេទជាមួយគ្នាក៏ដោយ។ រោគសញ្ញារបស់វាគឺវាអាចមានពងនៅលើស្បែកនៅលើទីតាំងក្បែរប្រដាប់ភេទដែលវាមានសណ្ឋានដូចកើតឬសអញ្ចឹងដែរ។ វាក៏អាចកើតផងដែរនៅលើភ្លៅឬនៅតំបន់លើភ្លៅ។

៣). គ្រោះថ្នាក់ខ្លាំងចំពោះស្ត្រីភេទ

ស្ត្រីដែលឆ្លងជម្ងឺនេះភាគច្រើនក្រោយពេលឆ្លងគឺមិនមានចេញរោគសញ្ញាអ្វីនោះទេ រហូតដល់ដំណាក់កាលធ្ងន់ធ្ងរទើបវាចេញមកខ្លាំងតែម្តង។ ដូចនេះហើយទើបគេនិយាយថាជម្ងឺនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ចំពោះស្ត្រីភេទ។

៤). ធ្វើអោយស្ត្រីភេទកើតជម្ងឺមហារីកមាត់ស្បូន

នៅក្នុងក្រុមជម្ងឺ HPV នេះវាមានច្រើនជាង 100 ប្រភេទឯណោះ ប៉ុន្តែវាមានត្រឹមតែពីរប្រភេទទេដែលអាចបង្ករអោយស្ត្រីមានជម្ងឺមហារីកមាត់ស្បូន។ វាគឺប្រភេទទី 16 ហើយនិងប្រភេទទី 18។

៥). គ្មានថ្នាំព្យាបាលទេ

ជម្ងឺនេះគ្មានថ្នាំព្យាបាលទេ​ ហើយមានត្រឹមតែវ៉ាក់សាំងសម្រាប់ការពារតែប៉ុននោះ ដែលនេះបានន័យថាអ្នកដែលកើតជម្ងឺនេះហើយមានរង់ចាំថ្ងៃអវសាន្តតែប៉ុននោះ។

៦). ពិបាកធ្វើតេស្តណាស់សម្រាប់បុរស

ការធ្វើតេស្តដើម្បីរកជម្ងឺនេះចំពោះស្ត្រីហើយនិងបុរសគឺមានភាពខុសគ្នា។ ទោះជាយ៉ាងណាវាមិនមានការធ្វើតេស្តអោយជាក់លាក់ណាមួយឡើយសម្រាប់បុរស។

៧). សូម្បីតែថើបក៏ឆ្លងដែរ

តើអ្នកដឹងទេជម្ងឺនេះអាចឆ្លងតាមការថើបបាន ដែលវាពិតជាងាយឆ្លងជាងជម្ងឺអេដស៏ទៅទៀត។

ប្រភព៖ បរទេស

Loading...