ផ្អើលនាំគ្នាធ្វើរូបទីងមោងមានប្រដាប់ភេទប៉ុនកំភួនដៃ ដើម្បីបន្លាចខ្មោចស្រីមេម៉ាយ (មានវីដេអូ)

អ្នកភូមិនៅរស់នៅស្រុក Pla Pak នៃខេត្ត Nakhon Phanom នៅភាគឦសានប្រទេសថៃនាំគ្នាធ្វើជារូបទីងមោងពីចម្បើងដាក់នៅខាងមុខផ្ទះរបស់ពួកគេដើម្បីការពារខ្មោចព្រាយបិសាច។

បុរសជាច្រើនបានស្លាប់យ៉ាងអាថ៌កំបាំងដោយអ្នកស្រុកជឿថាពួកគេបានទទួលរងគ្រោះដោយសារតែខ្មោច “មេម៉ាយព្រហ្មចារី”។

រូបទីមោងនោះគឺពួកគាត់ធ្វើពីចម្បើងដែលស្លៀកអាវពណ៌ក្រហម ហើយអ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនោះវាមានប្រដាប់ភេទធំខ្លាំងណាស់រហូតប៉ុនកំភួនដៃមនុស្សយើងឯណោះ តែអ្នកភូមិទាំងនោះបានយកទៅដាក់តាំងនៅខាងមុខផ្ទះ។ អ្នកខ្លះថែមទាំងសរសេរអក្សរដាក់នៅក្បែរនោះផងដែរថា «នៅទីនេះគ្មានមនុស្សប្រុសឡើយ»។លើសពីនេះទៅទៀតមានអ្នកភូមិមួយចំនួនទៀតបាននាំគ្នាស្លៀកពាក់ខោអាវមនុស្សស្រីឬក៏ផាត់មុខមាត់អោយដូចទៅនឹងនារីអញ្ចឹងដើម្បីកុំអោយខ្មោចនោះដឹងថាខ្លួនជាមនុស្សប្រុស។

សូមទស្សនាវីដេអូខាងក្រោម៖

ការធ្វើជាប្រដាប់ភេទលំដាប់ខ្នាតអិឺរ៉ុបនេះគេជឿថាវាគឺជាមធ្យោបាយមួយដែលអាចបញ្ជាក់ថានៅក្នុងផ្ទះរបស់ពួកគេមានបុរសដែលមានកម្លាំងខ្លាំង ហើយមានលិង្គធំៗទៀតនោះធ្វើអោយខ្មោចស្រីមេម៉ាយនោះខ្លាចមិនហ៊ានចូលរាតត្បាត។

ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថាបុរសដែលបានស្លាប់បួនប្រាំនាក់កន្លងមកគឺសុទ្ធតែមានអាការៈស្រដៀងៗគ្នាដោយទៅងូតទឹកធម្មតាហើយចូលដេក តែព្រឹកឡើងស្រាប់តែគេប្រទះឃើញស្លាប់តែម្តង។ មុនស្លាប់នោះគឺបុរសទាំងនោះមានសុខភាពល្អទេ ដោយសារតែហេតុនេះហើយទើបគេសន្និដ្ឋានថាអាចជាស្នាដៃរបស់ខ្មោចស្រី។

ទោះជាយ៉ាងណាបន្ទាប់ពីមានការដាក់តាំងរូបទីងមោងនៅខាងមុខផ្ទះមកគេសង្កេតឃើញថាពុំមានអ្នកស្លាប់ដូចមុនឡើយដែលបានធ្វើអោយពួកអ្នកភូមិទាំងនោះបានស្ងប់ចិត្តឡើងវិញ៕

Loading...