គួរអោយរន្ធត់ខ្លាំងណាស់! កាលពីពេលថ្មីនេះមានការប្រកួតដ៏ចម្លែកនិងគួរអោយតក់ស្លុតមួយរវាងសត្វជ្រូកព្រៃមួយក្បាលនិងសត្វឆ្កែចិញ្ចឹម។
វាគឺជាការប្រគួតគ្នាមួយដែលត្រូវបានរៀបចំនៅតំបន់វាលមួយកន្លែងនៅជិតទីក្រុងហាណូយប្រទេសវៀតណាម។
នៅក្នុងខ្សែរវីដេអូខាងក្រោមនេះបានបង្ហាញថាសត្វជ្រូកព្រៃមួយក្បាលត្រូវបានគេប្រលែងចេញពីទ្រុង ហើយបន្ទាប់មកអ្នកភូមិទាំងនោះនាំគ្នាព្រលែងឆ្កែរបស់ពួកគេអោយដេញខាំតែម្តង។
នៅក្នុងខណៈពេលដែលសត្វជ្រូកត្រូវឆ្កែជាច្រើនក្បាលព្រួតខាំស៊ីសាច់នោះពួកអ្នកឈរមើលរាប់សិបនាក់ពុំមាននណាជួយឡើយ តែពួកគេបានកាន់ទូរស័ព្ទស្ទើរគ្រប់ដៃនាំគ្នាថតពីសកម្មភាពពីការរងឈឺចាប់របស់សត្វជ្រូកនោះទៅវិញ។
ខណៈពេលប៉ូលិសខាងមន្ត្រីប៉ូលិសហើយនិងក្រសួងដែលពាក់ព័ន្ធកំពុងស្វែងរកជនដែលទទួលខុសត្រូវចំពោះរឿងរ៉ាវនេះដោយបានលើកឡើងថាវាជាអំពើរដ៏ព្រៃផ្សៃមួយដែលមិនអាចលើកលែងអោយបានឡើយចំពោះអ្នកប្រព្រឹត្ត៕