ផលប៉ះពាល់មួយចំនួននៃការញ៉ាំទឹកដោះគោ ដែលយើងគ្រប់គ្នាត្រូវដឹងដើម្បីអាចការពារជាមុន

មានមនុស្សច្រើនណាស់ដែលគិតថា ទឹកដោះគោមានសារៈប្រយោជន៍ដល់សុខភាព ប៉ុន្ដែការគិតបែបនេះគឺមិនត្រឹមត្រូវនោះទេ!! ទឹកដោះគោក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពដែរ។ ការទទួលទានទឹកដោះគោច្រើនបណ្ដាលអោយយើងទទួលរងនូវគ្រោះថ្នាក់ដូចជា៖

Untitled-1 copyfdsf

  • ធ្វើអោយឆ្អឹងមិនរឹងមាំៈ សាធាតុប្រូតេអ៊ីននៅក្នុងទឹកដោះគោ អាចមានផលប៉ះពាល់ជាតិកាល់ស្យូមក្នុងសាពាង្គកាយដែលជាហេតុធ្វើឆ្អឹងរបស់លោកអ្នកមិនរឹងមាំនិងស្ពោតឆ្អឹង។
  • ជំងឺមហារីកក្រពេញប្រូស្តាតៈ ការទទួលទានទឹកដោះគោជារឿងរាល់ថ្ងៃអាចបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត។ ផ្ទុយទៅវិញប្រសិនបើអ្នកកាត់បន្ថួយការទទួលទានទឹកដោះគោ វានឹងជួយកាត់បន្ថយការរីកដុះដាលនៃជំងឺមហារីក។
  • ឡើងគ្លុយកូស(ជាតិស្ករ)ជាអតិបរមាៈ មនុស្សដែលមានលើសជាតិក្លុយកូស បណ្ដាលអោយលោើអ្នកមានអាការៈក្អួតចង្អោរ ឈឺពោះ ហើមពោះនិងរាគជាដើម។
  • កើតមុនៈ ការប្រើប្រាស់ទឹកដោះគោក្នុងបរិមាណច្រើនជាហេតុបង្កអោយកើតមុនផងដែរ
  • កូឡេស្តេរ៉ុលកើនឡើងៈ ព្រោះថានៅក្នុងទឹកដោះគោមួយកែវមានកូឡេស្តេរ៉ុលរហូតទៅដល់24 មីលីក្រាម
  • មហារីកអូវែៈសិក្សារបស់លោកស៊ុយអែត បានរកឃើញថាស្ត្រីដែលទទួលទានទឹកដោះគោច្រើនជាំងបួនដងក្នុងមួយថ្ងៃ និងប្រឈមមុនការកើតជំងឺមហារីកក្រពេញអូវែយ៉ាងធ្ងន់ធ្ងរ។
  • អាលែហ្សីស្បែកៈ ទឹកដោះគោគឺជំរុញអោយមានប្រតិកម្មអាលែហ្សី ដែលជាទូទៅច្រើនកើតឡើងចំពោះក្មេង ដែលធ្វើអោយក្មេងក្អួត និងអាឡែសីុស្បែក។
  • អង់ទីប៊ីយ៉ូទិចៈ  នៅក្នុងទឹកដោះគោ មានផ្ទុកសាធាតុអង់ទីប៊ីយ៉ូទិច ហើយនៅពេលដែលអ្នកទទួលទានទឹកដោះគោ វានឹងធ្វើអោយពពួកបាក់តេរីសាំុនឹងសាធាតុអង់ទីប៊ីយ៉ូទិច ដែលជាហេតុដែលធ្វើអោយមានបញ្ហានៅពេលដែលអ្នកលេបថ្នាំអង់ទីប៊ីយ៉ូទិច ព្រោះវាធ្វើអោយថ្នាំអង់ទីប៊ីយ៉ូទិចមិនសូវមានប្រសិទ្ធភាព។
  • ជាតិខ្លាញ់ៈ ក្នុងទឹកដោះគោមានផ្ទុកសារជាតុខ្លាញ់ច្រើនជាងអាហារឧបត្ថម្ភប្រចាំថ្ងៃរហូតទៅដល២០% ។ប្រសិនបើការប្រើប្រាស់ទឹកដោះគោចំនួន 3 ដងក្នុងមួួយថ្ងៃ អ្នកនឹងឡើងជាតិខ្លាញ់រហូតដល់ 60% ទោះបីជាអ្នកទទួលទានទទឹកដោះ៊គោមុនពេលញុំាអាហាក៏ដោយ។
  • ការឡើងទម្ងន់ៈ ការសិក្សាស្រាវជ្រាវតានមរយៈកុមារ ចំនួួន12,000នាក់ បានអោយដឹងថា ចំពោះកុមារដែលកុមារដែលបានទទួលទានទឹកដោះច្រើន បណ្ដាលអោយពូកគេឡើងទំងន់យ៉ាងឆាប់រហ័ស ប៉ុន្តែនៅពេលដែលគេឈប់អោយក្មេងទាំងនោះផឹកទឹកដោះគោដោយអោយផឹកទឹកសូដាជំនួសវិញ ក្នេងទាំងនោះក៏ស្រក់ទងន់វិញ៕

ប្រែសម្រួលពី៖ ឡាយ៍អុីសអេមេសុីង

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.