បុរាណវិទូនៅប្រទេសអេស្ប៉ាញជីកកកាយឃើញគ្រោងឆ្អឹងជនជាតិភាគតិចមានអាយុកាលជិត 2000 ឆ្នាំ

ហាងលក់ទឹកអប់រ៉ូមាំង ហើយនិងកន្លែងបញ្ចុះសពបុរាណមួយត្រូវបានគេប្រទះឃើញនៅក្នុងតំបន់ Plaza de Manises នៃតំបន់ Valencia ប្រទេសអេស្បាញ ដែលក្នុងនោះគេក៏បានរកឃើញមានគ្រោងឆ្អឹងមនុស្សផងដែរ។

តំបន់ដែលគេបានរកឃើញ

គ្រោងឆ្អឹងស្ត្រីម្នាក់ដែលបុរាណវិទូបានរកឃើញនោះគឺជាសមាជិកដែលមកពីក្រុមកុលសម្ព័ន្ធហ្គោធិក ដែលត្រូវបានគេបញ្ចុះសាកដាច់ដោយឡែកពីគេ។

សាកសពដែលគេបានរកឃើញ

សាកសពរបស់ស្ត្រីទំនងជាមានអាយុ 25 ឆ្នាំដែលគេប៉ាន់ប្រមាណថាបានស្លាប់នៅចន្លោះឆ្នាំ 250 ទៅឆ្នាំ 750។

រចនាសម្ព័ន្ធរ៉ូម៉ាំងថ្មជាច្រើនសតវត្សរ៍ក៏ត្រូវបានគេរកឃើញផងដែរកំឡុងពេលធ្វើកំណាយរួមទាំងជញ្ជាំងនិងផ្លូវដែកផងដែរ ដែលវាបានបង្ហាញយ៉ាងច្បាស់ណាស់ថាកាលពីមុននៅម្តុំនោះធ្លាប់មានអាគារ។

វត្ថុមួយចំនួនដែលគេបានរកឃើញ

ទន្ទឹមនឹងនេះដែរគេក៏រកឃើញផងដែរនូវដបកែវ ដែលធ្វើអោយអ្នកស្រាវជ្រាវអាចអះអាងថានៅទីតាំងទាំងនោះគឺជាហាងលក់ទឹកអប់រ៉ូមាំង។

វត្ថុមួយចំនួនដែលគេបានរកឃើញ

ទោះជាយ៉ាងណាបុរាណវិទូត្រូវការពេលជាច្រើនទៀតដើម្បីធ្វើការសិក្សានិងស្វែងយល់អោយកាន់តែច្បាស់ជាងនេះដើម្បីអោយគ្រប់គ្នាបានអស់ចម្ងល់៕

Loading...