សាហាវណាស់! បុរសម្នាក់ចាប់បោកឆ្កែរបស់ខ្លួនរហូតដល់ស្លាប់បន្ទាប់ពីវារត់ប្រណាំងចាញ់គេ (មានវីដេអូ)

សត្វឆ្កែមួយក្បាលត្រូវបានម្ចាស់របស់វាបោកនឹងបេតុងរហូតដល់ស្លាប់បន្ទាប់ពីវាបានរត់ប្រណាំងចាញ់គេក្នុងអំឡុងមានការប្រកូតសុខននៅភាគខាងជើងនៃប្រទេសចិន។

អ្នកលេងបណ្តាញសង្គមបានសម្តែងការក្តៅក្រហាយចិត្តមិនស្ទើរនោះទេចំពោះបុរសចិត្តតិរិច្ឆានម្នាក់នេះ។

សូមទស្សនាវីដេអូខាងក្រោម៖

បុរសដែលម្ចាស់ឆ្កែបានស្រែកទាំងកំហឹងហើយចាប់សុនខរបស់ខ្លួនបោកពេញមួយទំហឹង។គាត់បានបោកសត្វឆ្កែនេះម្តងហើយម្តងទៀតនៅលើដីរហូតដល់វាបានស្លាប់។ គាត់បានសន្យាថានឹងយកសាច់របស់វាមកធ្វើម្ហូបបន្ទាប់ពីវាបានស្លាប់។

ឧបទ្ទវហេតុដ៏អាក្រក់នេះបានកើតឡើងនៅស្រុក Xiong ខេត្ត Hebei នៅថ្ងៃទី 3 ខែធ្នូកន្លងទៅប៉ុន្មានថ្ងៃនេះ។

គាត់បាននិយាយផងដែរថា ដោយសារតែវានេះហើយទើបធ្វើអោយខ្ញុំត្រូវអស់លុយ។

បុរសមិនស្គាល់ឈ្មោះដែលបាននិយាយក្នុងវីដេអូបាននិយាយថាបុរសបង្ករហេតុបានចំណាយលុយជាច្រើនដើម្បីទិញសត្វឆ្កែនេះដើម្បីមកប្រគួតរត់ប្រណាំង ហើយបុរសនោះក៏បានចំណាយលុយច្រើនណាស់ដែរដើម្បីភ្នាល់ ក៏ប៉ុន្តែបានបាត់បង់លុយទាំងនោះដោយសារតែសុនខរបស់គាត់ចាញ់គេ៕

 

Loading...