ផ្អើលអស់ក្រុមអ្នកវិទ្យាសាស្ត្របន្ទាប់ពីរកឃើញវត្ថុដ៏អស្ចារ្យ លាក់កប់ក្នុងរូបចម្លាក់ព្រះសង្ឈមួយអង្គ

ក្រុមអ្នក​វិទ្យាសាស្ត្រ​បានមាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅពេលដែលបានស្កេន រូបចម្លាក់ របស់ព្រះសង្ឈមួយអង្គ ដែល ហើយបានឃើញ សាកសពរបស់ព្រះសង្ឈមួយអង្គបានបង្កប់នូវក្នុង កំពុងតែសមាធិ យ៉ាងអាថ៌កំបាំងបំផុត។ រូបចម្លាក់មួយនេះ ត្រូវគេប៉ាន់ប្រមាណថា មានវាត្រូវបានគេបង្កើតឡើង តាំងពីក្នុងទំឡុងពីទសវត្សទី ១១ ឬ ទសវត្សទី១២ មកម្ល៉េះ។

ការឆ្លុះកាំរស្មី ទៅលើរូបចម្លាក់មួយនេះ ត្រូវបានធ្វើឡើង ដោយឯសារមន្ទីរ Drents នៅឯ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Meander ប្រទេស​ហូឡង់។ ក្រុម​អ្នក​ស្រាវជ្រាវបាន​ដឹង​តាំង​ពី​មុន​ ពេលស្កេនម្លេះ ថា​មាន​សព​ព្រះ​សង្ឃ​មួយអង្គនៅ​ក្នុង​នោះ ប៉ុន្តែ​នៅពេលស្កេន​ បានធ្វើអោយពួកគេកាន់តែមានការភ្ញាក់ផ្អើលទ្វេរដង ព្រោះ សរីរាង្គរបស់ព្រះសង្ឃត្រូវបានគេយកចេញពីក្នុងរួបចម្លាក់នោះអស់ទៅហើយ។ ទន្ទឹមនឹងនេះដែរ ពួកគេបានរកឃើញក្រដាសមួយសន្លឹកដែលបានរុំ ដោយក្នុងនោះមានសរសេរជាអក្សរចិន ទៀតផង។

នៅពេលដែលពួកគេបានថតកាំរស្មីទាំងនោះរួចហើយ ក៏បានយករូបចម្លាក់ទាំងនេះទៅទុក តាំងបង្ហាញនៅសារមន្ទីរប្វត្តិសាស្ត្រ​ធម្មជាតិ​របស់​ប្រទេស​ហុងគ្រី នា​ទី​ក្រុង Budapest ។ ​​​

ទោះជាយ៉ាងណាក៏ដោយ អ្នកកាន់ពុទ្ធសាសនា(ពុទ្ធសាសនិក​)ជា​ច្រើននាក់បាន ជឿជាក់​ថា​ព្រះ​សង្ឃ​នៅ​ក្នុង​រូប​ចម្លាក់​នេះ មិន​ទាន់​សុគត​នោះទេ តែព្រះអង្គគឺកំពុងតែ​សមាធិ​យ៉ាង​ស្ងៀម​ស្ងាត់​។

គួរបញ្ជាក់ផងដែរថាចំពោះរូបចម្លាក់ព្រះពុទ្ធខាងលើ ត្រូវបានអ្នកភូមិចិនសង្ស័យថា ជារូបចម្លាក់ដែលបានបាត់ចេញពី ភូមិ Yangchun ក្នុងស្រុក Datian តាំងពីអំឡុងខែធ្នូ ឆ្នាំ 1995  ដោយសារចោរលួច ដែលវាមានរយៈពេលជាងម្ភៃឆ្នាំ ហើយដែល មានការប្រមូលទិញនូវវត្ថុបុរាណផ្សេងៗ ពីឈ្មួញហូឡង់ នៅតំបន់ខាងលើ៕

Loading...