កន្លែងបញ្ចុះសាកសពទាំង 4 ដែលគួរអោយព្រឺសម្បុរជាងគេបំផុត

ក្នុងខណៈពេលដែលសាកសពមនុស្សជាច្រើនត្រូវបានគេបញ្ចុះក្នុងកន្លែងដ៏សមគួរបំផុតតែចំណែកឯតំបន់ទាំង 5 ខាងក្រោមនេះបានទៅបញ្ចុះកន្លែងប្លែកៗទៅវិញ។

ចង់ដឹងទេថាមានអ្វីខ្លះតោះទៅតាមដានទាំងអស់គ្នាខាងក្រោមនេះជាតំបន់ទាំង 4 ដែលគេនិយមបញ្ចុះសាកសពតាមបែបប្លែកៗ៖

១). បញ្ចុះសាកសពនៅក្នុងភោជនីយដ្ឋាន

នៅភោជនីដ្ឋានមួយនាទីក្រុង Ahmedabad ប្រទេសឥណ្ឌា​វាជាកន្លែងមួយក្នុងចំណោមភោជនីយដ្ឋានផ្សេងទៀតដែលមានភ្ញៀវចេញចូលច្រើនកុះករ។

វាមិនដូចកន្លែងផ្សេងៗទៀតឡើយ ដោយសារតែនៅទីនោះគឺមានគេបញ្ចុះសាកសព។ តាមដំណើររឿងពីមុនមកគេបានដឹងថាម្ចាស់របស់ភោជនីយដ្ឋានខាងលើនេះដែលគេស្គាល់ថាមានឈ្មោះ Krishnan Kutti បានទិញដីដើម្បីសាងសង់ ហើយចៃដន្យគាត់បានរកឃើញមានផ្នូរខ្មោចនៅខាងក្រោមដែលបានធ្វើអោយរូបគាត់ភ្ញាក់ផ្អើលមិនស្ទើរទេ។

ថ្វីត្បិតតែមានរឿងបែបនេះក្តីរូបគាត់មិនបានគិតថាវាជាកន្លែងស៊យគ្មានមង្គលនោះដែរ តែគាត់បានបន្តគម្រោងរបស់គាត់ទៅមុខ។ គាត់បានសាងសង់កន្លែងញ៉ាំអាហារនៅជុំវិញផ្នូរទាំងនោះតែម្តង។ អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៏ជាងគេនោះគឺភ្ញៀវដែលបានទៅពិសាអាហារនៅទីនោះហាក់បីដូចជាមិនមានការភ័យខ្លាចអ្វីឡើយទោះបីជាដឹងថាពួកគេកំពុងតែកំពុងញ៉ាំអាហារនៅជិតផ្នូរក៏ដោយ។

២). បញ្ចុះសាកសពនៅក្នុងដើមឈើ

នេះជាប្រពៃណីរបស់ក្រុមសហគមន៏ភាគតិច Toraja  ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃតំបន់ Sulawesi ប្រទេសឥណ្ឌូនេស៊ី។ នៅពេលដែលមានម​នុស្សស្លាប់ពួកគេបានយកសាកសពទៅដាក់នៅក្នុងដើមឈើខ្ពស់ៗ។ ពួកគេជឿថាសាកសពណាដែលដាក់នៅខ្ពស់ជាងគេគឺមានឋានៈខ្ពស់ឧត្តុងឧត្តមទៅតាមនោះដែរ។

៣).​ បញ្ចុះសាកសពនៅតាមជញ្ជាំងភ្នំ

ស្រដៀងទៅនឹងខាងលើនេះដែរ នៅតំបន់ Sagada  ដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃប្រទេសហ្វីលីីពីនមានភ្នំមួយ ដែលនៅទីនោះអ្នកនឹងឃើញមានអ្វីម្យ៉ាងសំពីងសំពោងបើសិនជាអ្នកក្រឡេកទៅខាងលើ។

តាមពិតវាគឺជាសាកសពមនុស្សដែលត្រូវអ្នករស់នៅតំបន់នោះយកទៅដាក់ចោល។ ចំពោះវប្បធម៌មួយនេះគេជឿថាមានអាយុកាល 2000 ឆ្នាំមកហើយ។ ក្តាមឈូសដែលដាក់អ្នកស្លាប់ជាច្រើនត្រូវបានអ្នកភូមិយកទៅដាក់ព្យួរនៅពីលើពីក្រោមបន្តគ្នារហូត។ពួកគេជឿថាដាក់នៅទីទួលខ្ពស់គឺព្រលឹងអ្នកដែលស្លាប់ឆាប់បានទៅដល់ឋានបុរមសុខ។

៤). បញ្ចុះសាកសពនៅក្បែរក្រុមហ៊ុន

ការអភិវឌ្ឍន៏បានប្រែក្លាយតំបន់ដែលធ្លាប់មានព្រៃរុក្ខជាតិដុះជុំជិតប្រែជាទីប្រជុំជនយ៉ាងរហ័ស។  ទីបញ្ចុះសពនៅទីក្រុង Decatur នៃប្រទេស Georgia ដែលត្រូវបានបង្កើតឡើងនៅទសវត្សរ៍ឆ្នាំ 1800 បានក្លាយទៅជាជនរងគ្រោះក្នុងការធ្វើទំនើបភាវូបនីយកម្មបន្ទាប់ពីមានក្រុមហ៊ុនមួយបានឈូសឆាយដីដើម្បីសាងសង់សំណង់អាគារ។នៅទីនោះមានសពនេះសរុប 13 ដែលជាសមាជិករបស់ត្រកូលគ្រួសារ Crowley ដែលពួកគេទាំងអស់ត្រូវបានគេកប់នៅក្នុងដីតូចនេះ។

 

Loading...