រូងភ្នំមួយនៅប្រទេសហ្វីលីពីន មានតែអ្នកក្លាហានទេដែលហ៊ានចូលទៅព្រោះនៅទីនោះមានអ្នករង់ចាំដែលមិនមែនជាមនុស្ស

នេះជារឿងរ៉ាវដ៏គួរអោយព្រីព្រួចនៅពីក្រោយរូងមរណៈមួយនៅប្រទេសពីលីពីន ដែលឥឡូវវាបានទាក់ទាញភ្ញៀវទេសចរណ៏យ៉ាងច្រើននាក់។

កាលពីអំឡុងចុងសតវត្សទី 19 មានអ្នកកាប់ឈើមួយក្រុមបានធ្វើដំណើរដល់កន្លែងមួយនៅក្នុងព្រៃដ៏ជ្រៅនៃភ្នំ  Pulag  ហើយពួកគេក៏បានរកឃើញនូវរូងភ្នំដ៏អាថ៌កំបាំងច្រើននៅទីនោះ។

រូងទាំងនោះបានស្ថិតនៅដដែលដល់សព្វថ្ងៃ ប៉ុន្តែវាពិតជាចង្អៀតខ្លាំងណាស់។ សម្រាប់អ្នកដែលក្លាហ៊ានគឺអាចចូលទៅតាមផ្លូវដ៏តូចបានហើយពួកគេនឹងឃើញមានសុទ្ធតែឆ្អឹងខ្មោចនៅទីនោះដែលវាពិតជារឿងដែលគួរអោយរន្ធត់ចិត្ត។

សាកសពទាំងនោះគេជឿថាជាសាកសពដែលត្រូវបានក្រុមកុលសម្ព័ន្ធកាលពីសម័យបុរាណឆ្អើរភ្លើងទុកតាំងពីអំឡុងឆ្នាំ 2000 មុនគ.ស មកម្ល៉េះទើបអាចរក្សាទុកបានយូររហូតមកដល់សព្វថ្ងៃ។

បើចង់ចូលទៅអោយជ្រៅមែនទែនគឺមិនអាចទេបើសិនជាគ្មានអ្នកនាំផ្លូវ។

រូងនេះបានបង្កប់នូវរឿងរ៉ាវអាថ៌កំបាំងជាច្រើនដែលអ្នកដែលរស់នៅក្នុងតំបន់មិនចង់អោយនណាម្នាក់ចូលទៅទីនោះឡើយ៕

Loading...