បន្លែទាំងអស់នេះហើយ ដែលធ្វើអោយអ្នកឈឺសន្លាក់ដោយគ្មានមូលហេតុ

ហាមដាច់ខាតថតចម្លងអត្ថបទទៅចុះផ្សាយបន្តដោយគ្មានការអនុញត្ត!

តើអ្នកធ្លាប់ជួបអាការៈឈឺឆ្អឹងសន្លាក់ដែរឬទេ? បញ្ហាទាំងអស់នោះគឺវាអាចបណ្តាលមកពីមូលហេតុដែលច្រើន ហើយក្នុងនោះក៏វាអាចបណ្តាលមកពីការញ៉ាំបន្លែពុំបានត្រឹមត្រូវផងដែរ។

ខាងក្រោមនេះគឺជាក្រុមនៃរុក្ខជាតិគ្រួសារ Solanaceae ដែលវាមានជាង 2000 ប្រភេទឯណោះ ដែលនៅក្នុងនោះគឺមានទាំងម្ទេស , ប៉េងប៉ោះ , ដំឡូង ហើយនិងដើមត្រប់ផងដែរ។

បន្លែខាងលើនេះអាចបង្កឱ្យមានការរលាកសន្លាក់ឆ្អឹងបាន ដោយវាមាននូវសារធាតុគីមីមួយ ដែលគេស្គាល់ថាជា solanine។ នៅពេលដែលសារធាតុគីមីមួយនេះ វាបានចូលទៅក្នុងឈាមនោះ វានឹងបំផ្លិចបំផ្លាញកោសិកាឈាមក្រហម ហើយក៏វាប៉ះពាល់ដល់ការរំញោចនៃប្រព័ន្ធសរសៃប្រសាទ parasympathetic។

ចំណែកឯសារធាតុគីមីមួយទៀតដែលមានឈ្មោះថា alpha-solanine នេះក៏ត្រូវបានចាត់ថ្នាក់ថាជាសារធាតុដែលបានធ្វើអោយប៉ះពាល់ប្រព័ន្ធប្រសាទផងដែរ។

ទោះជាយ៉ាងណាក៏ដោយ មិនមែនបានន័យថាអ្នកត្រូវឈប់ញ៉ាំបន្លែបែបធម្មជាតិទាំងអស់នោះទេ តែបើសិនជាអ្នកដែលកំពុងទទួលរងនូវជម្ងឺរលាកសន្លាក់  ឬ ឈឺសន្លាក់ ហើយនិងមានបញ្ហាឈឺចាប់សាច់ដុំនោះ បន្លែខាងលើនេះ វាមិនល្អឡើយសម្រាប់អ្នក ហើយនៅពេលដែលអ្នកកាត់បន្ថយការញ៉ាំពួកវាជម្ងឺរបស់អ្នកអាចនឹងធូរស្បើយជាងមុនជាមិនខានឡើយ៕

Loading...
Load More Related Articles