សត្វអ្វីអញ្ចេះ? សូម្បីតែបុរាណវិទូស្រឡាំងកាំងដែរពេលរកឃើញឆ្អឹងសត្វដ៏ធំមួយនៅប្រទេសរុស្ស៊ី

តើអ្នកធ្លាប់ស្រម៉ៃទេថានៅលើភពផែនដីយើងនេះកាលពីមុនមានសត្វដែលមានទំហំធំៗណាស់។ បើសិនជាអ្នកធ្លាប់បានន័យថាអ្នកគិតរឿងដែលត្រឹមត្រូវមួយហើយដោយវាមានពិតមែន។

កាលពីអំឡុងខែវិច្ឆិកាកន្លងទៅថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញគ្រោងឆ្អឹងសត្វនៅលើឆ្នេរខ្សាច់នៃតំបន់ស៊ីបឺរៀ ប្រទេសរុស្ស៊ី។

បន្ទាប់ពីធ្វើការជីកកកាយទៅទើបពួកគេបានដឹងថាវាគឺជាបំណែកនៃគ្រោងឆ្អឹងតែប៉ុននោះ ទោះបីជាវាមានទំហំធំយ៉ាងនោះក្តី។

តើអ្នកយល់ថាជាឆ្អឹងរបស់សត្វអ្វីទេ? វាគឺជាសត្វសមុទ្រហើយសូម្បីតែអ្នកស្រាវជ្រាវក៏ភ្ញាក់ផ្អើលដែរចំពោះការរកឃើញមួយនេះ។

វាគឺជាសត្វគោសមុទ្រដែលអ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះអោយវាថាជា «Hydrodamalis gigas»។

រូបគំនូរបង្ហាញពីសត្វគោសមុទ្រ
រូបគំនូរបង្ហាញពីសត្វគោសមុទ្រ
រូបគំនូរបង្ហាញពីសត្វគោសមុទ្រ

ការជីកកាយនេះបានចំណាយពេលរហូតដល់ទៅ 4 ម៉ោងឯណោះដែលត្រូវការមនុស្ស 8 នាក់ដើម្បីធ្វើការ។

អ្នកជំនាញបានអោយដឹងថាសត្វនេះវាអាចមានប្រវែងកម្ពស់អាចដល់ 5 ម៉ែត្រ, ប្រវែងដងខ្លួនអាចដល់ 7 ម៉ែត្រហើយនិងទម្ងន់វិញអាចឡើងរហូតដល់ចាប់ពី 8 ទៅ 10 តោនឯណោះ។

ចំពោះរយៈពេលពិតប្រាកដដែលសត្វប្រភេទនេះបានផុតពូជគេមិនបានដឹងជាក់លាក់នោះទេ ក៏ប៉ុន្តែគេសន្និដ្ឋានថាអាចនឹងចាប់ផ្តើមបាត់បង់ក្នុងអំឡុងឆ្នាំ 1768 ក៏ព្រោះតែពេលនោះសាច់របស់វាមានតម្លៃថ្លៃណាស់៕

Loading...