បើសិនជាផ្លែមួយនេះ គេមិនប្រើគីមីទេ វានឹងមានប្រយោជន៏ 3 យ៉ាងចំពោះសុខភាព លើសពីញ៉ាំទៅឆ្ងាញ់

ហាមដាច់ខាតថតចម្លងអត្ថបទទៅចុះផ្សាយបន្តដោយគ្មានការអនុញត្ត!

ផ្លែឈើទាំងអស់គឺសុទ្ធតែមានមុខងារជួយដល់សុខភាពផ្សេងៗគ្នា បើសិនជាវាត្រូវបានដាំដុះដោយធម្មជាតិពុំមានប្រើប្រាស់ផលិតផលគីមី។

គ្រប់គ្នាប្រាកដជាដឹងហើយថា តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលបានញ៉ាំផ្លែឈើគីមីទាំងអស់នោះ។ ខាងក្រោមនេះគឺជាផលប្រយោជន៏របស់ផ្លែឡង់កង់ ហើយក្នុងនេះសន្មត់ថា វាត្រូវបានគេដាំដុះដោយធម្មជាតិ៖

 

  • ជួយបំប៉នប្រព័ន្ធប្រសាទ៖ ក្នុងឡងកង់មានវីតាមីនB1 និងB2 ជួយបង្កើនការធ្វើការនៃប្រព័ន្ធប្រសាទឲ្យមានប្រសិទ្ធភាពខ្លាំងឡើង។
  • កាកសរសៃខ្ពស់ ល្អចំពោះប្រព័ន្ធបន្ទោរបង់៖ ឡងកង់ត្រឹម ៦-៧ ផ្លែ ផ្តល់កាកសរសៃបានដល់ ២ ក្រាម ហើយបើគិតជាភាគរយ ឡងកង់ ១០ ផ្លែ ផ្តល់កាកសរសៃបានប្រមាណ ៨-១១% នៃបរិមាណកាកសរសៃដែលរាងកាយគួរបានទទួលក្នុង ១ ថ្ងៃ។ ថែមទាំងជួយកែបញ្ហាទល់លាមកបានផងដែរ។
  • កែក្តៅក្នុង៖ មានគុណសម្បត្តិជួយបញ្ចុះកម្តៅ អាចជួយបន្ថយកម្តៅក្នុងរាងកាយ។ ពេលទទួលទានឡងកង់ជាប្រចាំនឹងជួយបង្ការអាការគ្រុនក្តៅ និងអាការក្តៅក្នុងបាន។ ថែមទាំងសម្បូរផូស្វ័រ និងវីតាមីនBដល់ ២ ប្រភេទផងដែរ៕
Loading...
Load More Related Articles