បុរសម្នាក់ព្យាយាមបំបែកសត្វគោពីរក្បាលដែលកំពុងជល់គ្នាតាមដងផ្លូវ មានអីទីបំផុតត្រូវស្តាយក្រោយ (មានវីដេអូ)

បរទេស៖ បុរសម្នាក់បានព្យាយាមបំបែកសត្វគោពីរក្បាលដែលជល់គ្នានៅតាមដងផ្លូវ មានអីចុងក្រោយត្រូវរងរបួសក៏របួសខ្មាសគេក៏ខ្មាស បន្ទាប់ពីសត្វគោមួយក្បាលក្នុងចំណោមនោះជល់ទៅលើគូថរបស់គាត់ពេញមួយទំហឹង។

ហេតុការណ៏នេះបានកើតឡើងនៅតាមដងផ្លូវមួយកន្លែងស្ថិតនៅទីក្រុង Korba ប្រទេសឥណ្ឌា។

នៅក្នុងវីដេអូដែលកំពុងល្បីល្បាញនៅលើបណ្តាញសង្គមនេះបានបង្ហាញថាបុរសរងគ្រោះបានព្យាយាមបំបែកសត្វគោពីរក្បាលកុំអោយជល់គ្នាទៀត តែនៅពេលដែលគាត់ឈរភ្លេចខ្លួនស្រាប់តែសត្វគោមួយក្បាលវ័ធត្រូវគូថរបស់គាត់តែម្តង។

គួរបញ្ជាក់ថានៅក្រោយមកម្ចាស់គេត្រូវបានគេពិន័យជាទឹកប្រាក់ប្រមាណជា 1000 រូបពីដែលប្រហែលនឹង 15 ដុល្លាសហរដ្ឋអាមេរិកសម្រាប់ការធ្វេសប្រហែសនិងទុកដាក់សត្វចិញ្ចឹមរបស់ខ្លួនមិនបានល្អ៕

Loading...