បុរសម្នាក់ត្រូវអ្នកភូមិគប់នឹងដុំថ្មរហូតដល់ស្លាប់បន្ទាប់ពីរំលោភកូនស្រីគេ

យោងតាមគេហៈទំព័រ Dailymail បានចេញផ្សាយនូវរឿងរ៉ាវដ៏គួរអោយចាប់អារម្មណ៏មួយដោយបុរសម្នាក់ត្រូវបានគេចោលនឹងដុំថ្មរហូតដល់ស្លាប់បន្ទាប់ពីរកឃើញថាជនល្មើសរូបនេះបានចាប់រំលោភទៅលើក្មេងស្រីអាយុ ៦ ឆ្នាំម្នាក់។

ជនល្មើសដែលគេមិនបានដឹងអត្តសញ្ញាណនៅឡើយបានស្លាប់ក្រោមកណ្តប់ដៃអ្នកស្រុកជាមួយនឹងដុំថ្មនៅភាគខាងជើងនៅទីក្រុង ឌូបាន នៃប្រទេសអាហ្វ្រិក។

រូបភាពតំណាង

លោក Lieutenant Colonel Zwane Thulani ដែលមកពីភ្នាក់ងារប៉ូលិសភាគខាងត្បូងនៃប្រទេសបានអោយដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង 1 និង 30 នាទីរសៀលថ្ងៃទី 23 ខែតុលាកន្លងទៅថ្មៗនេះ ដោយបុរសដែលបានស្លាប់នោះមានអាយុខ្ទង់ប្រហែល 40 ឆ្នាំ។

ខណៈពេលនេះប៉ូលិសកំពុងតែធ្វើការសើុបអង្កេតទាំងភាគីអ្នកចោលដុំថ្មសម្លាប់ហើយនិងជនល្មើសផងដែរ៕

 

Loading...