ចូរអ្នកយកទឹកខ្មេះចាក់ចូលក្នុងក្រដាសអនាម័យ បន្ទាប់មកសូមអានអត្ថបទនេះ

ហាមដាច់ខាតថតចម្លងអត្ថបទទៅចុះផ្សាយបន្តដោយគ្មានការអនុញត្ត!

នៅក្នុងផ្ទះបាយគឺតែងតែគ្មានសណ្តាប់ធ្នាប់ជានិច្ចបើសិនជាអ្នកមិនបានសម្អាតវារាល់ថ្ងៃ ហើយបើសិនជាតុ ទូឬកៅអីកន្លែងទទួលទានអាហាររបស់អ្នកមានស្នាមដិតប្រឡាក់ជូតយ៉ាងណាក៏មិនជ្រះនោះ សូមកុំបារម្ភអី ទឹកខ្មេះអាចជួយអ្នកបាន។

របៀបប្រើប្រាស់៖ អ្នកត្រូវយកក្រដាសអនាម័យមួយដុំដាក់ចូលក្នុងកែវឬចានមួយហើយយកទឹកខ្មេះ ចាក់ចូលរហូតដល់សើមល្មម ឬ ក៏អ្នកអាចចាក់ទឹកខ្មេះចូលទៅក្នុងចានឬកែវហើយយកក្រដាសអនាម័យជ្រលក់ចូលក៏បានដែរ។ បន្ទាប់មកអ្នកអាចយកក្រដាសមួយនេះទៅជូតសម្អាត កៅអីតុទូ (ធ្វើពីឈើ) នៅក្នុងផ្ទះបាយរបស់អ្នក ហើយវានឹងជ្រះក្អែលស្នាមប្រឡាក់ផ្សេងៗនិងត្រូវកំចាត់។

វាមិនត្រឹមតែជួយសម្អាតនូវស្នាមដិតតែម្យ៉ាងមួយមុខប៉ុននោះទេ តែបើតាមគេហៈទំព័រសុខភាព justnaturallife បានអោយដឹងថា វាអាចសម្លាប់បាក់តេរី ឬអតិសុខុមប្រាណ បានទៀតផង។

តើអ្នកមានឆ្ងល់ទេថា ហេតុអ្វីបានជាទឹកខ្មេះ ស អាចសម្អាតនិងជម្រះស្នាមប្រឡាក់បាន នេះក៏ដោយសារតែវាមានផ្ទុកនូវអាស៊ុត acetic នេះឯង។

នៅចាំដល់ណាទៀត សោះសាកល្បងទាំងអស់គ្នាដើម្បីអោយដឹងពីប្រសិទ្ធភាពរបស់វា៕

Loading...
Load More Related Articles