ក្មេងម្នាក់និយាយអួតថាខ្លួនជាកូនសេដ្ឋី តែចុងក្រោយទើបបានដឹងពីទុក្ខលំបាករបស់ឳពុក

Shared 25

នេះជារឿងរ៉ាវដ៏គួរអោយចាប់អារម្មណ៏មួយដែលកូនប្រុសបានកុហកមិត្តភក្តក្នុងថ្នាក់ថាឳពុករបស់ខ្លួនគឺជាថៅកែក្រុមហ៊ុនមួយដោយមានទាំងរថយ​ន្តទំនើបជិះផងដែរ ប៉ុន្តែដោយសារតែការកុហកនេះហើយទើបរូបគេបានដឹងពីទុក្ខលំបាករបស់ឳពុករបស់គេ។

នៅសាលាបឋមសិក្សាមួយមានក្មេងអាយុ 11 ឆ្នាំម្នាក់ឈ្មោះ ដាន ដែលឳពុករបស់គេធ្វើការនៅហាងលក់ហ្គាសមួយកន្លែង។ នៅក្នុងថ្នាក់មានសិស្សប្រុសម្នាក់ទៀតឈ្មោះបិន ដែលចូលចិត្តអួតពីអ្វីដែលខ្លួនមាន និយាយអោយស្រួលស្តាប់រូបគេគឺជាមនុស្សសម្ភារៈនិយម។

Insert your ads code here

បិនតែងតែបង្ហាញនូវរបស់លេងហើយនិងវត្ថុដែលខ្លួនមានប្រាប់ទៅមិត្តភក្តរាល់គ្នា។ វាពិតជាមិនមែនជារឿងដែលគួរអោយភ្ញាក់ផ្អើលនោះទេដែលបិនអាចមានលទ្ធភាពទិញរបស់ទាំងអស់នោះដែលវាមានតម្លៃថ្លៃកប់ពពក ក៏ព្រោះតែឳពុករបស់គេគឺជាអ្នកជំនួញម្នាក់។

នៅថ្ងៃមួយគ្រូបានដាក់លំហាត់អោយសិស្សនៅក្នុងថ្នាក់ធ្វើ ដែលប្រធានបទគឺនិយាយពីមុខរបររបស់ឳពុក។ បិន ជាក្មេងដែលមានមោទនភាពនឹងប៉ារបស់គេបានប្រាប់ពួកម៉ាកក្នុងថ្នាក់ថាឪពុករបស់គេគឺជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុនមួយដែលបើកឡានមាកសេដេស។

នៅក្នុងខណៈពេលដែលសិស្សក្នុងថ្នាក់កំពុងតែចាប់អារម្មណ៏ទៅលើបិន នោះ ដាន បានត្រឹមតែអង្គុយនៅលើកៅអីយ៉ាងស្ងាត់ស្ងៀមហើយបានគិតក្នុងចិត្តពីរបៀបដែលត្រូវសរសេរពីជីវិតពិតរបស់ឳពុកគេដែលជាអ្នកដឹកធុងហ្គាសតាមផ្ទះ។

បិន ដែលបានឃើញ ដាន ដែលជាមនុស្សតែម្នាក់គត់ដែលមិនសូវចាប់អារម្មណ៏នូវរឿងរបស់ខ្លួនហើយក៏បានដើរទៅជិតរួចសួរថា «ដានតែឳពុកឯងធ្វើការងារអ្វីទៅ?»

ដាន ដែលពេលនោះគេមិនបានឃើញ បិន ដើរមកក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅសំណួរនោះ។វាមិនដូចឳពុ​ករបស់បិនដែលពាក់ខោអាវស្អាតៗហើយនិងមានរថយន្តទំនើបជិះទៅធ្វើការ ចំណែកឯឪពុករបស់គេវិញមានតែម៉ូតូកញ្ចាស់មួយដែលប្រើសម្រាប់ដឹកធុងហ្គាសតែប៉ុននោះ។ ដាន​ មិនដែលឃើញឪពុករបស់គេស្លៀកពាក់ខោអាវស្អាតៗម្តងណាឡើយពោលគឺមានតែអាវយឺត ហើយអាវពណ៌ខ្មៅគាត់ចូលចិត្តពាក់ជាងគេ។

ដើម្បីកុំអោយខ្មាសគេ ដាន បានប្រាប់បិន ថា ឳពុកគេក៏ជាអ្នកគ្រប់គ្រងក្រុមហ៊ុ​នមួយដែរ។ គាត់ជិះឡានដូចឳពុករបស់ បិន ដែរ។

ខណៈពេលដែលបានលឺថាឳពុករបស់ បិន ហើយដឹងដាន ជាអ្នកមានជីវភាពគ្រាន់បើដូចគ្នា នៅថ្ងៃមួយខាងសាលាបានអញ្ជើញឳពុករបស់ពួកគេអោយមកចូលរួមនៅក្នុងកម្មវិធី។

ពេលនោះដាន បានភ័យយ៉ាងខ្លាំងព្រោះមិនដឹងជាត្រូវដោះស្រាយយ៉ាងម៉េចនូវពាក្យកុហករបស់គេ តែរូបគេបានប្រាប់ឳពុករបស់គេអោយមកចូលរួមផងដែរ។ នៅថ្ងៃក្រោយមករូបគេបានប្រាប់កុំអោយឪពុកគេមកចូលរួមដោយបានប្រាប់ពីរឿងរ៉ាវពិតដែលបានកើតឡើង។​ពេលនោះឪពុករបស់គេបានអស់សំណើចហើយនិយាយថាគាត់ត្រូវតែទៅចូលរួម។

នៅថ្ងៃចាប់ផ្តើមពិធីបានចាប់ផ្តើម ដាន បានភ័យបុកពោះហើយបេះដូងចាប់ផ្តើមលោតញាប់ខុសពីធម្មតាដោយក្នុងចិត្តបន់ស្រន់អោយតែឪពុកគេកុំមក។

ទោះជាយ៉ាងណានៅបន្តិចក្រោយមករូបគេបានឃើញបុរសពាក់ខោអាវខ្មៅតែរូបគេមិនដឹងថាជានណាឡើយព្រោះមើលមុខមិនសូវច្បាស់។ ក្រោយមកទៀតទើបបានដឹងថាបុរសដែលស្លៀកពាក់ឈុតថ្លៃៗនោះគឺជាឪពុករបស់គេសោះ។

ដាន ស្ទើរតែមិនជឿឡើយព្រោះថាឳពុករបស់គេបានស្លៀកពាក់ឈុតឡូយណាស់ដោយមានទាំងស្បែកជើង នាឡិកានិងក្រវ៉ាត់កផងដែរ។​ ពេលឃើញឯកសណ្ឋានរបស់ឳពុកបែបនេះបានធ្វើអោយ ដាន ហាក់មានអារម្មណ៏ធូរស្បើយបន្តិច តែភ្លាមៗនោះរូបគេបានគិតថាវាគ្មានផ្លូវនោះទេដែលឳពុកគេជិះឡានមកសាលាដូចអ្វីដែលគេបានអួតប្រាប់មិត្តភក្តនោះ។

តាមពិតឳពុ​ករបស់គេបានធ្វើដំណើរមកសាលាដោយជិះម៉ូតូកញ្ចាស់មួយ។ ពេលពិធីបានបញ្ចប់ដានហើយនិងឳពុករបស់គេបានដើរតម្រង់ទៅចំណតរថយន្ត។ ដាន​ បានត្រៀមខ្លួនរួចជាស្រេចដែលត្រូវទទួលពាក្យសើចចំអកពីមិត្តភក្ត។

គួរអោយភ្ញាក់ផ្អើលឳពុករបស់ដាន​​ ពិតជាបានជិះរថយន្តមកសាលាមែន។ ដាន រកពាក្យអ្វីនិយាយមិនចេញពេលឳពុកគេហៅអោយចូលក្នុងឡាន ហើយគាត់បានបើកទៅកាន់ហាងលក់ហ្គាស់។

ថៅកែរបស់ឳពុកដានបានសួរថា យ៉ាងម៉េចហើយ ? រឿងគ្រប់យ៉ាងដំណើរការរលូនឬអត់? ពេលនោះឳពុករបស់ដាន បានតបថាគាត់មិនដឹងជាយកអ្វីមកសងអោយសមនឹងគុណបំណាច់ដែលបានអោយរថយន្តនោះខ្ចីជិះមួយគ្រាឡើយ។

ពេលនោះថៅកែលក់ហ្គាសបានអោយ ដាន សាកល្បងរមៀលធុងហ្គាសល៏មើល។ ពេលនោះ ដាន មិនអាចធ្វើបានឡើយ ខណៈដែលឳពុ​កគេធ្វើបាន។

ភ្លាមនោះនោះដែរបុរសជាថៅកែបានពន្យល់ដានថា មើលនែ៎ ឳពុករបស់ឯងធ្វើការធ្ងន់ៗតាំងពីព្រឹករហូតដល់ល្ងាចបែកញើសហូរញើសដើម្បីរកប្រាក់មកផ្គត់ផ្គង់គ្រួសារនិងអោយឯងមករៀនសូត្រនឹងគេ។ គាត់ពិតជាស្រឡាញ់ឯងណាស់ បើសិនជាគាត់អាចរកប្រាក់កម្រៃបានច្រើននោះគាត់ប្រាកដជាមិនអោយឯងស្លៀកពាក់ខោអាវចាស់ៗទៅរៀនដែរ។

ពេលនោះហើយទើបដានបានដឹងពីទំហំនៃសេចក្តីស្រឡាញ់ដែលឪពុកមានចំពោះខ្លួន ហើយក៏មិនដែលកុហកពីស្ថានភាពគ្រួសារដែរតាំងពីពេលនោះមក៕

More Articles

Loading...