ស្ទើរក្អួតឈាមផ្លែទំពាំងបាយជូរមួយចង្កោមមានអ្នកហ៊ានទិញក្នុងតម្លៃជាង 1 ម៉ឺនដុល្លាសហរដ្ឋអាមេរិក

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមដាច់ខាតថតចម្លងអត្ថបទទៅចុះផ្សាយបន្តដោយគ្មានការអនុញត្ត!

តើប្រិយមិត្តទាំងអស់គ្នាជឿដែរទេថា គ្រាន់តែទំពាំងបាយជូរមួយចង្កោមសោះអាចលក់យកប្រាក់ទិញរថយន្តបានមួយគ្រឿង?

អ្វីដែលប្រិយមិត្តមិនធ្លាប់គិតគឺវាបានកើតឡើងហើយ  ផ្លែទំពាំងបាយជូរមួយចង្កោមគឺត្រូវបានគេទិញក្នុងតម្លៃ ជាង 1 ម៉ឺនដុល្លាសហរដ្ឋអាមេរិកឯណោះ នៅទីផ្សារទីក្រុងតូក្យូប្រទេសជប៉ុន។

ក្រោយពីវាត្រូវបានគេដាក់លក់ដេញថ្លៃ បុរសម្នាក់ដែលជាអ្នកជំនួញមានឈ្មោះ Takamaru Konishi ហ៊ានទិញទំពាំងបាយជូមួយចង្កោមនេះរហូតដល់ទៅជាង  1 ម៉ឺនដុល្លាសហរដ្ឋអាមេរិកឯណោះ។

លោក Takamaru Konishi ដែលបានឈ្នះនៅក្នុងការដេញថ្លៃផ្លែឈើមួយនេះ

ផ្លែឈើក្នុងមួយចង្កោមនេះ គឺមានត្រឹមតែ 30ផ្លែតែប៉ុននោះ ដែលវាមានទំហំប៉ុនគ្រាប់ប៉េងប៉ុង ហើយមានរសជាតិផ្អែមឆ្ងាញ់ផងដែរ។

ផ្លែទំពាំងបាយជូរដែលគេលក់ក្នុងតម្លៃកប់ពពក តែមានអ្នកទិញ

គួរបញ្ជាក់ផងដែរថា ផ្លែ Ruby Romans នេះពូជអម្បូរនៃ ផ្លែទំពាំងបាយជូរដែលត្រូវគេដាំនៅក្នុងខេត្ត Ishikawa ប្រទេសជប៉ុនហើយវាត្រូវបានគេចេញលក់នៅលើទីផ្សារតាំងពីអំឡុងឆ្នាំ 2008 មកម្លេះ។នៅប្រទេសជប៉ុន ផ្លែឈើរបស់គេគឺលក់បានថ្លៃណាស់ ដែលមានតែអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនោះទេ ដែលហ៊ានទិញវា៕

Loading...