នារីម្នាក់ប្រកាស សម្លាប់ខ្លួន បើថ្ងៃបុណ្យទិវានៃក្តីស្រឡាញ់ រកគូរមិនបាន

ប៉ុន្មានថ្ងៃខាងមុននេះនឹងដល់ពិធីបុណ្យទិវានៃក្តីស្រឡាញ់ហើយ តើអ្នកត្រៀមកាដូសម្រាប់ ម៉ាក់ប៉ាឳពុកម្តាយ លោកគ្រូអ្នកគ្រូ ហើយ និងសម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នកហើយឬនៅ? អ្នកអាចជូនកាដូ ជារបស់ផ្សេងៗ តាមលទ្ធភាព ចំពោះឳពុកម្តាយ លោកគ្រូអ្នកគ្រូ ហើយនិងបងប្អូន មិត្តភក្តក្រុមគ្រួសារ ហើយចុងក្រោយគឺ កាដូរសម្រាប់គូរស្នេហ៏របស់អ្នក។

ចំពោះអ្នកដែលមានគូគឺមិនសូវបារម្ភនោះទេ តែអ្វីដែលគួរអោយបារម្ភនោះ គឺចំពោះអ្នកដែលគ្មានគូរ។ ជាក់ស្តែង ដោយសារតែភាពកណ្តោចកណ្តែង រស់នៅម្នាក់ឯងឯការហូតនោះ នារីដ៏ស្រស់ស្អាតម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានសរសេរនៅក្នុង Profile Facebook របស់នាងថា នឹងសម្លាប់ខ្លួនបើសិនជា នៅថ្ងៃបុណ្យទិវានៃក្តីស្រឡាញ់នេះរកគូរពុំបាន។

ការសរសេរនៅក្នុង គណនី របស់នាង បានធ្វើអោយមនុស្សជាច្រើនមានការ អាណិតរូបនាង យ៉ាងខ្លាំង ហើយបាននិយាយលួងលោម អោយនាង កុំប្រមាថជីវិតខ្លួនឯង ហើយបើសម្លាប់ខ្លួនឯង បែបនេះ បើសិនជានាងស្លាប់វិញនោះគឺនឹងក្លាយជាមនុស្សដែលគ្មានតម្លៃជាមិនខាន។

2016-02-07_180847

ទោះជាយ៉ាងណាក៏ដោយពេលដែលថ្ងៃបុណ្យទិវានៃក្តីស្រឡាញ់ បានមកដល់នោះ គឺយើងនៅមិនដឹងថា នាងហ៊ានធ្វើដូចដែលនាងនិយាយពិតមែនឬយ៉ាងណានោះទេ តែវាទំនងជាអាចនាងហ៊ានសម្លាប់ខ្លួនមែនព្រោះនាង ធ្លាប់មានជម្ងឺធ្លាក់ទឹកចិត្តពីមុនមកម្តងហើយ ដែលនាងពិបាកតាំងចិត្តអោយស្ងប់ណាស់នៅពេលដែលនាងនៅតែម្នាក់ឯង៕

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះនារីខាងលើដែលចង់សម្លាប់ខ្លួន បើគ្មានសង្សារនឹងគេបែបនេះ?

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.