អាណិតមែនហើយ! សុខចិត្តឈរ-ចាំ​​​​​​​​នារី​ម្នាក់នៅ​ក្រៅ​បន្ទប់ជាង​​​ 6 ​​ខែព្រោះចង់បាននាង…

ហាមដាច់ខាតថតចម្លងអត្ថបទទៅចុះផ្សាយបន្តដោយគ្មានការអនុញត្ត!

ពិតជាគួរអោយអាណិតសុនខមួយក្បាលនេះណាស់ ហេតុតែមានភក្តីភាពចំពោះស្ត្រីម្នាក់ សុខចិត្តសុខចិត្តនៅចាំនាងរាល់ថ្ងៃរហូតដល់ទៅរាប់ខែដើម្បីបានយកនាងធ្វើជាម្ចាស់។

សត្វឆ្កែអនាថាមួយក្បាលត្រូវបាន អ្នកស្រី  Olivia Sievers ដែលធ្វើការនៅអាកាសយាន្តដ្ឋានមួយនៅប្រទេសអាហ្សង់ទីន ជួបវាកាលពីប្រាំមួយខែមុន ហើយបានអោយនំចំណីវាស៊ីព្រោះអាណិតស្រឡាញ់ ។

អ្វីដែលនឹកស្មានមិនដល់មួយរយៈពេលក្រោយ សុនខមួយក្បាលនេះ បានឈរចាំស្ត្រីខាងលើនេះនៅខាងក្រៅបន្ទប់ សណ្ឋាគារ ទាំងទឹកភ្នែករៀងរាល់យប់។

អ្នកស្រីបានអោយដឹងថា «នៅពេលនោះខ្ញុំបានដើរទៅផ្លូវផ្សេង ព្រោះខ្ញុំមិនចង់អោយវារត់តាមខ្ញុំសោះ ប៉ុន្តែនឹកស្មានមិនដល់វានៅតែចងចាំផ្លូវហើយដើរតាមខ្ញុំដដែល»។

អ្នកស្រីបានបន្តទៀតថា «ខ្ញុំបានជួបវាជាលើកដំបូងកាលពីដើមឆ្នាំនេះ កាលពីអំឡុងខែមករាឬកុម្ភៈ។ នៅពេលដែលខ្ញុំដើរហាត់ប្រាណរៀងរាល់ព្រឹក ខ្ញុំបានលេងជាមួយវា  ហើយអោយនំវាស៊ីផងដែរ»។ស្ត្រីវ័យកណ្តាលរូបនេះក៏បានពន្យល់ដែរ ថា «សុខននេះពិតជាចង់បានមិត្តភក្តិ ហើយនិងអ្នកដែលយកចិត្ដទុកដាក់ចំពោះវាណាស់ ហើយវាតែងតែសម្លឹងរកមើលមនុស្ស ហើយនៅពេលដែលអ្នកស្រីចេញពីធ្វើការវិញវាតែងតែនៅចាំខ្ញុំជានិច្ច»។

ពាក្យចាស់គេថាការតស៊ូព្យាយាមគង់បានសម្រេច ហើយនៅទីបំផុតវាដូចអ្វីដែលគេនិយាយមែនដោយ អ្នកស្រី  Olivia Sievers  បានសម្រេចចិត្តយកវាទៅផ្ទះរបស់អ្នកស្រីដែលនៅឯងប្រទេសអាល្លឺម៉ង់ ហើយថែមទាំងដាក់ឈ្មោះអោយវាថា  Rubio ទៀតផង៕

 

Loading...
Load More Related Articles