ប្រទេសពីលីពីនត្រូវបានគេចាត់ទុកជាប្រទេសដែលរីកចម្រើនមួយផងដែរនៅក្នុងទ្វីបអាស៊ីដែលមានការកសាងសំណង់អាគារជាច្រើនហើយសូម្បីតែប្រព័ន្ធបច្ចេកវិទ្យាក៏ដូចគ្នាដែរដែលក្នុងនោះរួមទាំងមានការផ្សព្វផ្សាយពាណិជ្ជកម្មតាមវិធីសាស្ត្រទំនើបដងផ្លូវផងដែរ។
ជាក់ស្តែងមានរឿងរ៉ាវមួយដែលបានធ្វើអោយលោក Mulong Sermonia អស់ពាក្យនិយាយនៅពេលដែលគាត់បានឃើញផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនៅតំបន់ Makati នៃទីក្រុង Makati បានចាក់បញ្ចាំងនូវខ្សែរភាពយន្តបែបក្តៅសាច់។
គាត់បានប្រាប់អោយដឹងថានៅមុនដំបូងគាត់បានកត់សម្គាល់ឃើញថាមានបុរសម្នាក់នៅខាងលើស្ត្រីម្នាក់ទៀតហើយបានចាប់ផ្តើម…។ ពួកគេបានធ្វើសកម្មភាពដែលមិនគួរនឹងថ្លែង។
បុរសខាងលើនេះបានបញ្ជាក់ផងដែរថាខ្សែរវីដេអូនោះត្រូវបានគេចាក់ដោយប្រើប្រាស់កម្មវិធី TeamViewer ដែលជាកម្មវិធីមួយដែលអនុញ្ញាត្តអោយយើងអាចបញ្ជាកុំព្យូរទ័រពីចម្ងាយបាន។
លោក Sermonia បានប្រាប់គេហៈទំព័រ INQUIRER.net ថាគាត់និងដៃគូរបស់គាត់បាននាំគ្នាសើចនៅពេលដែលពួកគាត់បានឃើញមានវីដេអូអាសអាភៀសត្រូវបានគេដាក់បញ្ចាំងជាសារធារណៈនៅលើផ្ទាំងប៉ាណូ។
មនុស្សជាច្រើនបានចោមរោមមើលផងដែរដែលក្នុងនោះរួមទាំងអ្នកដំណើរនិងអ្នកបើកបរយានយន្តដទៃទៀត គាត់បានបន្ថែម។
ជុំវិញរឿងរ៉ាវនេះគេមិនដឹងថាតើវាគឺជាការលេងសើចរបស់បុគ្គលិកអ្នកគ្រប់គ្រងខាងវីដេអូផ្សព្វផ្សាយនៅលើផ្ទាំងពាណិជ្ជកម្មនោះឬក៏ច្រឡំដៃយ៉ាងណានោះទេ។
យោងតាមគេហៈទំព័រ philstar បានអោយដឹងថាក្រោយពេលមានហេតុការណ៏ដ៏គួរអោយហួសចិត្តនេះកើតឡើងនៅរសៀលថ្ងៃអង្គារ៏កន្លងទៅ ខាងមន្ត្រីមានសមត្ថកិច្ចបានហាមឃាត់ម្ចាស់នៃផ្ទាំងប៉ាណូនោះឈប់អោយដំណើរការតទៅទៀតហើយ៕