ឆឺតៗ ដឹងវិធីលាងចិញ្ចៀនហើយ ពាក់ទៅលេងចូលឆ្នាំខ្មែរគ្មានណាដឹងឡើយថារបស់ចាស់

សម្រាប់ពុកម៉ែបងប្អូនជាពិសេសសម្រាប់មិត្តនារីទាំងឡាយដែលចង់អោយមាសដែលពាក់នឹងខ្លួនមានពន្លឺភ្លឺចែងចាំងដូចថ្មីនោះអាចធ្វើតាមនេះបាន។

វាគឺជាវិធីលាសសម្អាតមាសតាមបែបសាមញ្ញតែលទ្ធផលដែលទទួលបានវាមិនសាម័ញ្ញាឡើយ។ វាមានច្រើនរបៀបណាស់។

របៀបទីមួយប្រើសាប៊ូលាងចាន៖

យកសាប៊ូលាងចានពណ៌លឿងទៅចាក់ចូលជាមួយនឹងទឹកក្តៅអ៊ុនៗដែលដាក់ក្នុងចានពែងតូច។ បន្ទាប់មកត្រូវកូរអោយសប់ ហើយដាក់ត្រាំចញ្ចៀនក្នុងរយៈពេល 15 នាទី។

ដុសគ្រឿងអលង្ការដោយថ្នមៗ។ យើងអាចប្រើច្រាស់ដុសធ្មេញក៏បានដែរក៏ប៉ុន្តែល្អបំផុតនោះត្រូវប្រើជក់។ ជក់មានតម្លៃ 1500 រៀលទេ។ ហាមយកច្រាសរឹងមកដុសអោយសោះព្រោះវាអាចបណ្តាលអោយឆ្កូតបាន។

បន្ទាប់មកត្រូវលាងជាមួយនឹងទឹកស្អាត ហើយជូតដោយក្រណាត់ស្អាត។

របៀបទីពីរប្រើថ្នាំដុសធ្មេញ៖

វិធីមួយនេះអាចប្រើជាមួយនឹងមាសឬគ្រឿងអល្ល័ង្កាដែលប្រើញឹកញាប់ជាប្រចាំ។

យកថ្នាដុសធ្មេញទៅដាក់កន្លែងប្រឡាក់ហើយយកច្រាសដុសធ្មេញដុសវាតិចៗរហូតដល់អស់ក្អែល។

បន្ទាប់មកលាងទឹកហើយជូតនឹងក្រណាត់ស្អាតជាការស្រេច៕

*** អ្នកត្រូវដឹងថាស៊ាប៊ូវាអាចបំផ្លាញសារធាតុពណ៌របស់មាសបានដូចច្នេះបើសិនជាអ្នកងូតទឹកត្រូវដោះពួកវាចេញ តែជម្រើសដ៍ល្អជាងនេះនោះអ្នកត្រូវការពារកុំអោយវាប៉ះនឹងសាប៊ូ៕

Loading...