ប្លែកធ្លាយវិធីដាំត្រកួនរបៀបថ្មីមិនចាំបាច់ស្រោចទឹក ទទួលបានផលដូចខ្មោចលង

ថ្ងៃនេះខ្មែរវ៉ន់ដឺសូមចែករំលែកនូវចំណេះដឹងថ្មីមួយទាក់ទងនឹងការដាំត្រកួន។ វិធីសាស្ត្រមួយនេះពិតជាស្រួលរកពាក្យថ្លែងមិនបាន​ព្រោះមិនចាំបាច់ដាក់ជីឬក៍ស្រោចទឹកឡើយ ហើយវាក៏មិនត្រូវការដីសម្រាប់ដាំឡើយ។

អញ្ចឹងតើត្រូវការអ្វីវិញទៅ?

វាស្រួលណាស់ សំខាន់បងប្អូនទាំងអស់គ្នាត្រូវមានរបស់ដូចខាងក្រោមនេះ៖

១). គ្រាប់ត្រកួន (អាចរកទិញបាននៅតាមផ្សារ)

២). កញ្ច្រែងឬអ្វីក៏បានដែរអោយតែមានប្រហោងតូចៗ(សូមមើលក្នុងរូប)

៣). ចានដែកឬធុងទឹក

៤). ទឹកស្អាត

វិធីដាំដុះ៖ បងប្អូនត្រូវយកគ្រាប់ត្រកួនដាក់ចូលទៅក្នុងកញ្ច្រែងជ័រអោយសមល្មម។ កុំតិចពេកកុំច្រើនពេក។​បើសិនជាដាក់ទៅជ្រុះគ្រាប់អស់អញ្ចឹងបានន័យថាបងប្អូនត្រូវការកញ្ច្រែងដែលមានប្រហោងតូចជាងមុនហើយ។

បន្ទាប់មកយើងត្រូវយកវាទៅត្រាំក្នងចានដែកឬធុង។ ធ្វើយ៉ាងណាអោយកម្រិតទឹកអាចលិចគ្រាប់ត្រកួន ទុករយៈពេលពីរបីយប់វានឹងចេញពន្លកតូចៗ។

ដល់ដំណាក់កាលនេះជាពេលដែលត្រូវអោយវាត្រូវពន្លឺថ្ងៃហើយ ហើយវានឹងលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដល់ពេលវាលូតធំបងប្អូនអាចកាត់វាយកមកធ្វើម្ហូបបានហើយ៕

Loading...