បុរសម្នាក់ប្រទះឃើញប្រអប់អណ្តែតតាមទឹកអូរក៍ប្រថុយហែលទឹកទៅយក មានអីពេលបើកមើលទើបស្តាយក្រោយ

មិត្តភក្តិមួយក្រុមបានសម្រេចចិត្ដចំណាយពេលពីរបីថ្ងៃចុងក្រោយនៃថ្ងៃវិស្សមកាលរបស់ពួកគេទៅកំសាន្តនៅឯតំបន់ព្រៃ ដើម្បីអោយមានអារម្មណ៏ប្លែក។

បន្ទាប់ពីសប្បាយមួយត្របក់ក្រោយមកពួកគេបានសង្កេតឃើញមានអ្វីកំពុងតែអណ្តែតតាមខ្សែរទឹក។

វាហាក់បីដូចជារបស់គួរអោយសង្ស័យ។

ដើម្បីអោយដឹងការពិតបុរសម្នាក់ក្នុងចំណោមនោះបានប្រថុយហែលទឹកទៅម្ខាងទៀតដើម្បីទៅយកប្រអប់ដែលមានពណ៌សនោះ។

ប៉ុន្ដែពួកគាត់មិនបានដឹងថាមានអ្វីដែលចម្លែកនិងគួរឱ្យខ្លាចកើតឡើងនោះទេ។

គាត់បានយកវាមកត្រើយម្ខាងដែលមិត្តភក្តរបស់គាត់ផ្សេងទៀតបានស្នាក់នៅ។

នៅលើធុងនោះមានស្កុតបិទយ៉ាងជិតដែលវាបានបញ្ជាក់ច្បាស់ណាស់ថាប្រាកដជាមានអ្វីនៅខាងក្នុងមិនខានឡើយ។

បុរសនោះបានបកស្កុតចេញតែគាត់ពិតជាបានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឃើញរូបតុក្កតានៅខាងក្នុង។

បន្ទាប់មកមិត្តភក្តរបស់គាត់ផ្សេងទៀតក៏បាននាំគ្នាមកមើលដែរ ហើយមិត្តភក្តរបស់ពួកគាត់បានភ្ញាក់លាន់មាត់ដូចគាត់ដែរ។

ករណីនេះវាមិនច្បាស់ថាតើប្រអប់តុក្កតានេះវាអណ្តែតមកទីនោះដោយរបៀបណានោះទេ តែមនុស្សមួយចំនួនធំបានបញ្ចេញយោបល់ថាប្រហែលជាមាននណាម្នាក់ចង់លែងសើចហើយ។

Loading...