រកឃើញទីក្រុងបុរាណនៅប្រទេសចិន លិចក្រោមទឹកបឹងអស់ជាង 50 ឆ្នាំ (មានវីដេអូ)

Shared 14

អ្នកមុជទឹកបានរកឃើញទីក្រុងបុរាណដែលបានបង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ក្មេងជំនាន់ក្រោយនៅប្រទេសចិន។

ទីក្រុងនេះវាបានលិចក្នុងទឹកដ៏សែនជ្រៅនៅក្នុងបឹង Qiandao ដែលមានជម្រៅជិត 40 ម៉ែត្រនៅភាគខាងកើតនៃខេត្ត Zhejiang។

Insert your ads code here

ប្រាសាទដែលបាននៅក្នុងទឹកនេះវាមានចម្លាក់រួមទាំងក្បូរក្បាច់រចនាល្អឯកក្រៃលែង។

គេបានដឹងថាវាត្រូវបានគេសាងសង់ប្រហែលជា 1300 ឆ្នាំមុន។

ទោះបីជាវាមានភាពអស្ចារ្យយ៉ាងណាក៏ដោយតែវាត្រូវបានជន់លិចបន្ទាប់ពីប្រទេសចិនចាប់ផ្តើមសាងសង់ទំនប់វារិអគ្គសនីកាលពីអំឡុងឆ្នាំ 1959។

បើគិតមើលទៅវាបានលិចនៅក្រោមទឹកអស់រយៈពេលជិត 60 ឆ្នាំទៅហើយរហូតដល់ក្មេងជំនាន់ក្រោយខ្លះពុំបានដឹងឡើយ។

ទោះជាយ៉ាងណាបន្ទាប់ពីវាត្រូវបានគេរកឃើញសារថ្មីនោះវាបានក្លាយជាកន្លែងទេសចរណ៏ដ៏គួរអោយចាប់អារម្មណ៏មួយផងដែរ ជាពិសេសសម្រាប់ការថតខ្សែរភាពយន្តនៅក្រោមទឹក៕

សូមទស្សនាវីដេអូខាងក្រោម៖

More Articles

Loading...