មានធុំក្លិនមាត់រាប់ខែដុសធ្មេញហើយនៅតែមិនបាត់ តាមពិតដោយសារតែរបស់មួយនេះតើ

មានមនុស្សមួយចំនួនមានបញ្ហាក្លិនមាត់ ប៉ុន្តែទោះជាប្រើប្រាស់ថ្នាំខ្ពុរមាត់ ឬ ធ្វើយ៉ាងណាក៏នៅមិនបាត់។ តើលោកអ្នកដឹងថា មកពីមូលហេតុអ្វីទេ? បញ្ហានេះគឺបណ្ដាលមកពី ដុំគ្រួសនៅក្នុងសាច់បំពងក។ គ្រួសនៅក្នុងសាច់បំពងកនឹងបញ្ចេញឧស្ម័នម្យ៉ាងដែលមានក្លិនអាក្រក់ដូចស៊ុលផួរ ដែលធ្វើអោយមនុស្សគ្រប់គ្នាខ្ពើមហើយមិនហ៊ាននៅក្បែរ។

គ្រួសនៅក្នុងសាច់បំពងកមិនត្រឹមតែជា កន្លែងដែលសម្បូរទៅដោយទឹករំអិលនិងបាក់តេរីនោះទេ វាថែមទាំងជាកន្លែងដែលប្រមូលផ្ដុំទៅដោយកាកសំណល់អាហារនៅក្រោយបំពង់កថែមទៀងផង។នៅពេលដែលវាកកយូរៗទៅនឹងស្អុយរលួយ។

នៅពេលគ្រួសចាប់ផ្ដើមរឹង វានឹងធ្វើអោយអ្នកមានក្លិនមាត់ និងឈឺចាប់ខ្លាំងនៅពេលលេបអាហារ។

បើសិនជាមានដុំនេះស្ថិតនៅក្នុងករណីតិចតួចនោះគ្រូពេទ្យនឹងផ្តល់នូវឱសថ ក៏ប៉ុន្តែករណីធ្ងន់ធ្ងរហូតដល់ហើមខ្លាំងឬលេបបាយផឹកទឹកមិនកើតនោះគ្មានជម្រើសផ្សេងក្រៅពីការវះកាត់ឡើយ។

មានការរៀបរាប់ច្រើនណាស់អំពីជម្ងឺមួយនេះតែថ្ងៃនេះយើងសូមលើកយកតែវិធីការពារសិនចុះ។

វិធីសាស្ត្រសាមញ្ញបំផុតដែលអ្នកត្រូវធ្វើនោះគឺ

  • ញ៉ាំទឹកក្រោយពេលញ៉ាំអាហាររួចព្រោះថាវាអាចជួយទៅលាងសម្អាតកំទេចគំទីដែលជាប់នៅក្នុងបំពង់ក
  • ហាមញ៉ាំអាហារដែលរឹងពិបាកទំពារ
  • ដុសធ្មេញនិងអណ្តាតរបស់អ្នកពីរដងក្នុងមួយថ្ងៃ
  • ហាមពិសារជាតិអាល់កុល(ស្រា)
  • កាត់បន្ថយការញ៉ាំទឹកដោះគោ

គួរបញ្ចាក់ផងដែរថា ដុំថ្មដុំគ្រួសនេះអាចនឹងរបេះធ្លាក់ដោយខ្លួនវា ប៉ុន្តែប្រសិនជាវាមិនរបេះទេគឺយើងចំាបាច់ត្រូវតែវះកាត់ដើម្បីយកដុំគ្រួសចេញពីបំពងក។

សូមទស្សនាវីដេអូរខាងក្រោម៖

Loading...