ព្យាយាមគង់បានសម្រេច ! លោកតាម្នាក់ប្រឡងធ្លាក់ 46 ដងហើយសន្យាថានឹងមិនយកប្រពន្ធបើប្រឡងមិនជាប់

មនុស្សយើងម្នាក់តែងតែចង់ធ្វើអ្វីអោយបានសម្រេចចង់អោយកិច្ចការរបស់យើងជោគជ័យ ហើយបើនិយាយចំពោះការសិក្សាវិញ យុវវ័យមួយចំនួនធំដែលបានប្រឡងធ្លាក់ ភាគច្រើនអស់សង្ឃឹមហើយចាប់ផ្តើមបោះបង់ការសិក្សារបស់ខ្លួន។ តាមពិតទៅអ្នកនៅតែមានឪកាសជានិច្ចអោយតែអ្នកចេះផ្តល់ឪកាសសម្រាប់ខ្លួនឯង ព្រោះថ្ងៃណាមួយអ្នកនឹងជោគជ័យជាមិនខានឡើយ។

ជាក់ស្តែងរឿងរ៉ាវរបស់លោកតាម្នាក់សង្ឃឹមថាអាចផ្តល់ជាកម្លាំងចិត្តដល់អ្នកបាន។ លោកតា អាយុ ៧៧ ឆ្នាំម្នាក់ឈ្មោះ Shiv Charan Yadav ដែលរស់នៅក្នុងភូមិ Khohari ស្ថិតនៅក្នុងទីក្រុងAlwar ប្រទេសឥណ្ឌាបានប្រឡងធ្លាក់នៅថ្នាក់អនុវិទ្យាល័យចំនួន ៤៦ ដងមកហើយ។

លោកតាដែលប្រឡងមិនដែលជាប់

ដំបូងលោកតាបានចូលប្រឡងដំបូងនាក្នុងអំឡុងឆ្នាំ 1968 ប៉ុន្តែបានបរាជ័យ រហូតមកដល់ឆ្នាំ 1995 លោកតាបានប្រឡងជាប់គ្រប់មុខវិជ្ជាទាំងអស់ តែធ្លាក់តែមុខវិជ្ជាគណិតវិទ្យាមួយមុខទេ។ លោកតាបានិយាយរៀបរាប់ថា ជារៀងរាល់លើកក្នុងអំឡុងពេលប្រឡង តែងតែធ្លាក់មុខវិជ្ជាមួយចំនួនរហូត បើមិនធ្លាក់នេះ ក៏ធ្លាក់នោះដែរ ហើយបើសិនជាប្រឡងជាប់ គណិតវិទ្យាហើយនិងវិទ្យាសាស្ត្រ ស្រាប់តែធ្លាក់ភាសាអង់គ្លេស ហើយនិងភាសាហិណ្ឌូ ហើយពេលនេះលោកតាបានសង្ឃឹមថា ពេលនេះគាត់នឹងប្រឡងជាប់គ្រប់មុខទាំងអស់។

លោកបានប្តេជ្ញាចិត្តថាមិនរៀបការនោះទេ បើសិនជាប្រឡងមិនជាប់ថ្នាក់ទី ១០ ។ អ្វីដែលគួរអោយសោកស្តាយ ឪពុកម្តាយរបស់លោកបានលាចាកលោកនេះតាំងពីនៅកុមារភាពមកម្លេះ ហើយលោកតាបានរស់នៅកណ្តោចកណ្តែងម្នាក់ឯង អស់រយៈពេល ៣០ ឆ្នាំមកហើយ។

ការតាំងចិត្តរបស់លោកតា បានធ្វើអោយអ្នកភូមិមានការកើតសរសេើរយ៉ាងខ្លាំង  ពីការព្យាយាមឥតព្រំដែន ដោយបានផ្តល់ជាសំភារៈ ផ្សេងៗសម្រាប់សិក្សា ដើម្បីជួយអោយក្តីប្រាថ្នារបស់គាត់បានសម្រេច។ ទន្ទឹមនឹងនេះដែរ មានមនុស្សមួយចំនួនបានសម្តែងការមិនពេញចិត្តចំពោះសកម្មភាពរបស់លោក ហើយថែមទាំងនិយាយថាលោកតា ប្រហែលជាឆ្កួតហើយ។

ទោះជាយ៉ាងណាក៏ដោយលោកតាពិតជាចង់ប្រឡងជាប់ ខ្លាំងណាស់ ព្រោះបើសិនជាលោកតាស្លាប់ទៅដោយការព្យាយាមមួយនេះមិនបានសម្រេចនោះទេ វិញ្ញាណរបស់គាត់និងវល់វល់គ្មានកោះត្រើយនោះឡើយ៕

ប្រែសម្រួលពីគេហៈទំព័រឥណ្ឌា thelogical

Loading...
Load More Related Articles