អាណិតណាស់! ទារកម្នាក់របកស្បែកជារៀងរាល់ 4 ម៉ោងម្តង បើមិនដេកក្នុងទូរទឹកកកទេ ត្រូវស្លាប់

0
0
53

ទារកម្នាក់នេះកើតរោគដ៏ចម្លែកមួយដែលស្បែករបស់គេរបកចេញពីខ្លួនជារៀងរាល់ 4 ម៉ោងម្តងដែលបានធ្វើអោយគ្រប់គ្នាស្លុតចិត្តមិនស្ទើរ។

Harper Foy មកពីរដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ដែលគេជឿថាជាមនុស្សដែលក្មេងជាងគេបំផុតនៅលើពិភពលោក ដែលកើតនូវជម្ងឺដ៏កម្រមួយដែលគេស្គាល់ថាជាជម្ងឺ Harlequin Ichthyosis ដែលធ្វើអោយហ្សែនរបស់អ្នកជម្ងឺលូតលាស់លឿនជាងធម្មតារហូតទៅដល់ 10 ម៉ោងឯណោះ។

ក្រុមគ្រូពេទ្យមិនដែលបានឃើញស្ថានភាពជម្ងឺដ៏កម្របែបនេះពីមុនមកនោះទេ ហើយក៏បាននិយាយប្រាប់ឳពុកម្តាយរបស់គេដែលមានលោក Angie មានអាយុ 40 ឆ្នាំ ហើយនិងអ្នកស្រី Kevin មានអាយុ 38 ឆ្នាំដែរ កូនរបស់ពួកគេទំនងជាមិនអាចមានជីវិតបានយូរឡើយ ព្រោះទារកតូចនេះ ត្រូវដេកនៅត្រាំទឹកដើម្បីរស់ បើពុំនោះទេ រូបគេអាចនឹងស្លាប់ ព្រោះស្បែករបស់គេត្រូវការទឹកជាចាំបាច់។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែហេតុស្រឡាញ់កូន អ្នកម្តាយនិងលោកឳពុកខាងលើនេះ បានចំណាយថវិកាដ៏ច្រើនដើម្បីទិញទូទឹកកកពិសេសមួយ សម្រាប់ក្លាសេកូនរបស់ខ្លូននៅក្នុងថ្ងៃបុណ្យខួបកំណើររបស់នាង ដែលនឹងប្រព្រឹត្តទៅនាខែក្រោយនេះ។

 

ទូទឹកកកខាងលើនេះបានប្រើប្រាស់ពពុះទឹកដែលនឹងអាចផ្តល់អុកស៊ីហ្សែន 70% ដែលច្រើនជាងកម្រិតនៅក្នុងទឹកធម្មតា ។ អ្វីដែលគួរអោយចាប់អារម្មណ៏ជាងគេនោះគឺថា វាត្រូវបញ្ជាទិញពីប្រទេសជប៉ុន ក្នុងតម្លៃរហូតដល់ទៅជាង 6000 ដុល្លា ហើយបូកបន្ថែមជាមួយនឹងការតម្លើង 15000 ដុល្លាបន្ថែមទៀត ដែលការតម្លើងនៃមានតម្លៃថ្លៃខ្លាំងណាស់៕

ប្រែសម្រួលពី៖ Dailymail

សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ
Loading...
Load More Related Articles