ខ្លាចប៉ូលិសស៊ីគ្រឿងម៉ូតូ បុរសម្នាក់សម្រេចចិត្តតោងឡើងពីក្រោយកំពុងល្បីពេញអុីនធើណេត

បរទេស៖ បុរសម្នាក់បានធ្វើអោយអ្នកដំណើរផ្សេងទៀតភ្ញាក់ផ្អើលនិងហួសចិត្តយ៉ាងខ្លាំងនៅពេលដែលគាត់បានតោងជិះម៉ូតូរបស់ខ្លួនពេលប៉ូលិសស្ទូចយកទៅព្រោះខ្លាចស៊ីអស់គ្រឿងក្នង។

បុរសវ័យ 30 ឆ្នាំខាងលើនេះត្រូវបានគេស្គាល់ថាជាអ្នករស់នៅទីក្រុង Kanpur ភាគខាងជើងនៃប្រទេសឥណ្ឌា មានឈ្មោះ Mohammad Norman ហើយត្រូវបានប៉ូលិសផាកពិន័យដោយសារតែគាត់ចតម៉ូតូគ្មានសណ្តាប់ធ្នាប់នៅតំបន់ Bada Chauraha នៅក្នុងទីក្រុង។

ប៉ុន្តែដោយសារតែគាត់មិនព្រមទទួលការផាកពិន័យនេះទើបប៉ូលិសស្ទូចម៉ូតូទៅប៉ុស្តិ៏តែម្តង។ អ្វីដែលនឹកស្មានមិនដល់នោះដោយសារតែគាត់មិនចង់បាត់បង់ម៉ូតូរបស់ខ្លួន ក៏ស្រាប់តែឡើងជិះលើឡានរបស់ប៉ូលិសតែម្តង ដោយមានត្រឹមតែច្រវ៉ាក់មួយប៉ុននោះដែលបានចងភ្ជាប់។

សូមទស្សនាវីដេអូខាងក្រោម៖

តាមប្រភពព័ត៌មានបានអោយដឹងថា រថយន្តនោះនៅលើឡានរហូតដល់ 2 ថ្ងៃឯណោះរហូតដល់លោក Norman ព្រមទទួលការផាកពិន័យនេះ៕

Loading...