ប្រទះឃើញដបស្រាអណ្តែតលើច្រាំងមហាសមុទ្រ យកមកមើលស្រាប់តែស្រក់ទឹកភ្នែក…

លិខិតរបស់ស្ត្រីអាថ៍កំបាំងម្នាក់បានផ្ញើរទៅកាន់មនុស្សជាទីស្រឡាញ់របស់ខ្លួនមានឈ្មោះ Craig ដែលច្រកនៅក្នុងដបមួយត្រូវបានរកឃើញដោយសិស្សសាលាម្នាក់នៅលើឆ្នេរខ្សាច់របស់ប្រទេសអេស្ប៉ាញ។

សារជាក្រដាសដែលគេឃើញនៅក្នុងដបនេះបានសរសររៀបរាប់ ពីសេចក្តីសុខ សុភមង្គល ពេលដែលធ្លាប់រួមរស់នៅជាមួយគ្នាហើយទោះបីជាបុរសដែលជាសង្សារស្លាប់ទៅរាប់ឆ្នាំក៏ដោយ តែបេះដូង ហើយនិងដួងចិត្តរបស់អ្នកនៅតែចាំសង្សារសំណព្វចិត្តរបស់នាងជានិច្ច។

នេះគឺជាអារម្មណ៏និងស្នេហាពិតរបស់នាង Katie មានចំពោះលោក  Craig  រហូតដល់នាងបានសម្រេចចិត្តថានឹងសរសេរសំបុត្រច្រកដបផ្តាំទៅមហាសមុទ្រអាត្លង់ទិច។

ដបដែលគេបានប្រទះឃើញ
ដបដែលគេបានប្រទះឃើញ

ដបកែវមួយនេះត្រូវបានអណ្តែតនៅទូរទាំងមហារសមុទ្រនៅមុនពេលវាបានមកដល់ច្រាំងឆ្នេរសមុទ្រ Baldaio នៅ La Coruna ប្រទេសអេស្ប៉ាញ ដែលជាកន្លែងក្មេងអាយុ ៩ ឆ្នាំម្នាក់បានរកឃើញក្នុងអំឡុងពេលធ្វើដំណើរទៅសាលារៀនកាលពីអំឡុងថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០១៦ កន្លងទៅថ្មីៗនេះ។

នៅក្នុងសំបុត្រនោះបាននិយាយថា

  • ជូនចំពោះមិត្តជាទីស្រឡាញ់ Craig !

វាអស់រយៈពេលជាច្រើនឆ្នាំមកហើយដែល តាំងពីអូនបានជួបបង អូនតែងនឹកបងគ្រប់ពេលវេលាទាំងអស់។ ការស្លាប់របស់ បងគឺបង្រៀនអូនអោយស្គាល់ជីវិតគឺអ្វីៗទាំងអស់  ហើយស្គាល់ពីភាពផ្អែមល្ហែមពេលពួកយើងបានរស់នៅជាមួយគ្នា។តើបងដឹងទេនៅលើពិភពលោកដ៏ធំល្វឹងល្ហើយនេះគឺមានវត្ថុដែលអស្ចារ្យដ៏អាថ៌ កំបាំងដែលបងមិនដែលបានឃើញវា។ ពេល នេះអូនកំពុងតែនៅលើទូកក្តោងមួយនៅក្នុងមហារសមុទ្រអាត្លង់ទិច។ អូនតែងតែស្រឡាញ់បង នឹកបង ហើយក៏មិនអាចបំភ្លេចបងបានទេនៅក្នុងមួយជីវិតរបស់អូននេះ។ អូននឹងយកសំបុត្រមួយនេះដាក់ចូលទៅក្នុងដបស្រាបៀ  ដែលអូនបាន ផឹក វាដើម្បីបំភ្លេចរូបបង ។ សំបុត្រនេះគឺឧទ្ទិសសម្រាប់តែបងម្នាក់នោះទេដើម្បីអោយបងដឹងថា អូនស្រឡាញ់ ស្រឡាញ់ ស្រឡាញ់បងខ្លាំងណាស់  ថ្ងៃណាមួយអូនសង្ឃឹមថាថ្ងៃណាមួយនណាម្នាក់នឹងរើសបានសារបេះដូងដែលអណ្តែតតាមមហាសមុទ្រមួយនេះ ហើយនឹងបង្ហាញទៅពិភពលោក អោយមនុស្សរាល់គ្នាបានឃើញបានដឹង ពីទំហំនៃក្តីស្រឡាញ់របស់ពួកយើងទាំងពីរនេះ។

ទោះជាយ៉ាងណាក៏ដោយសំបុត្រដ៏មានន័យមួយនេះ ក្មេងស្រីដែលជាអ្នករើសបាន បានសន្យាថានឹងរក្សាទុកវាអោយបានល្អដើម្បីជាវត្ថុអនុស្សាវរីយ៏៕

ប្រែសម្រួលពី៖ បរទេស

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.