ប្តីប្រពន្ធពីរនាក់នាំកូនចៅទៅពួនរស់នៅក្នុងរូងភ្នំអស់ 54 ឆ្នាំដោយសារតែ…..

ហាមដាច់ខាតថតចម្លងអត្ថបទទៅចុះផ្សាយបន្តដោយគ្មានការអនុញត្ត!

នេះគឺជាអ្វីដែលគ្រប់គ្នានិយាយថាស្នេហ៏ពិត ដោយប្តីប្រពន្ធពីរនាក់នាំគ្នាសំងំរស់នៅក្នុងរ៉ូងភ្នំតែឯងអស់រយៈពេលជាង 5 ទសវត្សដោយមិនចង់ចេញទៅពិភពលោកខាងក្រៅឡើយ។

លោកយាយ Li Suying មានអាយុ 77 ឆ្នាំ ហើយប្តីរបស់គាត់ឈ្មោះ Liang Zifu មានអាយុ 81 ឆ្នាំ ដោយពួកគាត់បានចំណាយពេលរហូតដល់ទៅ 54 ឆ្នាំឯណោះរស់នៅក្នុងរូងភ្នំមួយនៅខាងក្រៅទីក្រុងស៊ីឈួន នៃខេត្ត ណានចុងប្រទេសចិន ដែលនៅទីនោះពួកគាត់រស់នៅជាមួយនឹងកូនៗចំនួន 4 នាក់ផងដែរ។

តាមពិតទៅការរស់នៅនៅក្នុងរូងភ្នំនេះវាមិនមែនជាជម្រើសដំបូងសម្រាប់ពួកគាត់ឡើយ ពោលវាគឺជាជម្រើសចុងក្រោយនិងតែមួយគាត់ ព្រោះក្រុមគ្រួសារក្រីក្រពេក គ្មានលទ្ធភាពដើម្បីទិញផ្ទះនៅអោយសមរម្យដូចគេឡើយ។

ឥឡូវនេះបន្ទប់គេងបានកើនឡើងដល់ បីកន្លែងហើយ ដែលមានផ្ទះបាយមួយ ហើយជាពិសេសនិងគួរអោយចាប់អារម្មណ៏បំផុតនោះរូមមានទាំងបន្ទប់ទទួលភ្ញៀវមួយទៀតផងដែរ។

តាមប្រភពព័ត៌មានពីគេហៈទំព័រ NetEase បានអោយដឹងថា នៅពេលខ្លះមន្ត្រីមូលដ្ឋានបានព្យាយាមបញ្ចុះបញ្ចូលប្តីប្រពន្ធវ័យចំណាស់នេះអោយផ្លាស់ទីចេញពីគុហារហើយចូលទៅក្នុងកន្លែងណាដែលមានផាសុខភាពជាងនេះ ប៉ុន្តែត្រូវបានពួកគាត់ឆ្លើយបដិសេធហើយឆ្លើយតាមថា ពួកគាត់មិនអាចចាកចេញបានទេ ព្រោះវាបានក្លាយជាទម្លាប់ទៅហើយ ហើយណាមួយរូងភ្នំនេះ វាមានគុណសម្បត្តិ៏ច្រើន ដោយវាមានអាកាសធាតុត្រជាក់ពេលរដូវក្តៅ ហើយវាក្តៅល្មមៗ នៅពេលរដូវធ្លាក់ព្រិលបានមកដល់។

យ៉ាងណាមិញ គូស្វាមីភរិយាចំណាស់នេះ មិនត្រូវការវីឡាស្កឹមស្កៃដែលត្រូវចំណាយទឹកប្រាក់អស់រាប់លាន ដុល្លានោះទេ តែពួកគាត់មានត្រឹមតែគុហា រស់នៅតាមបែបធម្មជាតិដោយស្ងប់ស្ងាត់គឺមានសុភមង្គលបាត់ទៅហើយព្រោះចេះយល់ចិត្តគ្នា៕

Loading...
Load More Related Articles