ឃើញយកពងទាទៅដាក់កប់ជាមួយផ្លែចេក ស្មានតែធ្វើអ្វី តាមពិតមានប្រយោជន៏លើសការស្មាន (មានវីដេអូ)

ហាមដាច់ខាតថតចម្លងអត្ថបទទៅចុះផ្សាយបន្តដោយគ្មានការអនុញត្ត!

វីដេអូមួយបានធ្វើអោយមនុស្សគ្រប់គ្នាមានចម្ងល់យ៉ាងខ្លាំងក្រោយពីបានឃើញបុរសម្នាក់បានយកស៊ុតមួយគ្រាប់ ហើយនិង ចែកមួយផ្លែដាក់ចូលទៅក្នុងរណ្តៅមួយដែលបម្រុងនឹងដាំដើមរុក្ខជាតិ។ ជាការពិតជាធម្មតានៅពេលដែលប្រិយមិត្តទាំងអស់គ្នាចង់ដាំដើមរុក្ខជាតិឬដើមផ្កាណាមួយនោះ អ្នកតែងតែជីកដីហើយដាក់ជី បន្ទាប់មកយកវា(ដើមរុក្ខជាតិ) មកដាក់ក្នុងរណ្តៅ ដោយកប់ដីហើយស្រោចទឹកជាការស្រេច តែចុះហេតុអ្វីបានជាបុរសម្នាក់នៅក្នុងវីដេអូ បានយកស៊ុតហើយនិងចេកមួយផ្លែដាក់ចូលទៅក្នុងរណ្តៅទៅវិញ។

តើមានអ្វីប្លែក? ពិតជាមាន អ្នកប្រហែលជាមិនដែលបានដឹកនោះទេ ការយកផ្លែចេក ហើយនិងស៊ុត(ពងទា,ពងមាន់….)មកដាក់ក្នុងរណ្តៅមុនពេលដាំដើមឈើនោះគឺពិតជាផ្តល់ប្រយោជន៏យ៉ាងខ្លាំង បើសិនជាយើងនិយាយអោយស្រួលស្តាប់នោះ គឺវាជួយអោយរុក្ខជាតិដុះលូតលាស់បានល្អប្រសើរជាងមុន។

បន្ទាប់ពីអ្នកទស្សនាវីដេអូនេះ ហើយអ្នកអាចអនុវត្តន៏សាកមើលនឹងឃើញពីប្រសិទ្ធភាពជាមិនខានឡើយ៕

Loading...
Load More Related Articles