ទំលាប់នៃការងូតទឹកទាំង 5 យ៉ាង ដែលអាចធ្វើអោយអ្នកស្លាប់បាន

វេបសាយបរទេសមួយបានចេញផ្សាយពីរឿងរ៉ាវរបស់លោកលីវ ដែលគាត់ជាបុរសម្នាក់ដែលមានមាឌធាត់ មានអាយុ53 ឆ្នាំ។ កាលពីថ្ងៃទី១ខែសីហា ខណៈដែលអាកាសធាតុមានសីតុណ្ហភាពប្រហែល 38 អង្សា បន្ទាប់ពីត្រឡប់ពីធ្វើការមកផ្ទះវិញ លោកលីវបែកញើសយ៉ាងខ្លាំង ។ ភ្លាមនោះលោកបានទៅងួតយ៉ាងប្រញាប់ ហើយទឹកដែលគាត់បានងូតគឺជាទឹកត្រជាក់។

បន្ទាប់ពីងួតទឹករួចនៅយប់នោះ លោកលីវបានចាប់ផ្តើមមានអារម្មណ៍ថាបេះដូងរបស់គាត់មិនដំណើរការបានត្រឹមត្រូវនោះទេ។ ប៉ុន្តែក្រុមគ្រួសាររបស់គាត់គិតថាវាបណ្ដាលមកពីគាត់ ធ្វើការហាលថ្ងៃច្រើន ទើបពួកគេមិនព្រមអោយគាត់គេង។ ប៉ុន្តែស្ថានភាពជំងឺរបស់គាត់មិនបានធូរស្រាលឡើយ គាត់ឈឺចាប់កាន់តែខ្លាំងនៅក្នុងទ្រូង ទើបក្រុមគ្រួសារសំរេចចិត្តបញ្ចូនទៅមន្ទីពេទ្យ។

ក្រុមវេជ្ជបណ្ឌិតបានរកឃើញថាលោកលីវបានគាំងបេះដូងរហូត។ គ្រូពេទ្យបានពន្យល់ថាសរសៃឈាមអារទែស្ទះ ដោយសារងូតទឹកត្រជាក់។ហើយសូម្បីតែថ្ងៃក្តៅពេកក៏អាចបណ្ដាលអោយស្ទះសសៃអាក់ទែដែរ។ សាច់ដុំបេះដូងដំណើរការជាធម្មតានៅរដូចរងារ ប៉ុន្តែនៅពេលដែលយើងកំពុងតែក្ដៅ ហើយងូតទឹកត្រជាក់ភ្លាមៗនោះ វានឹងធ្វើអោយសម្ជាធឈាមនៅក្នុងរាងកាយធ្លាក់ចុះ។ នៅពេលសម្ពាធឈាមទាបពេក វានឹងបណ្ដាលអោយសរសៃឈាមបេះដូងប៉ោងខ្លាំង ដែលជាហេតុបណ្ដាលអោយគាំងបេះដូងរំពេច។

ទំលាប់នៃការងូតទឹកទាំង៦យ៉ាង ដែលអាចធ្វើអោយអ្នកស្លាប់បាន៖

១).នៅពេលដែលសីតុណ្ហភាពធ្លាក់ចុះ៖ សីតុណ្ហភាពទឹកដែលយើងត្រូវងូត ជាធម្មតាត្រួវខ្ពស់ជាងសីតុណ្ហភាពរាងកាយ។ ដូចនេះ យើងត្រួវងូតទឹកក្តៅដើម្បីឱ្យសម្ពាធឈាមឡើងដូចដើមវិញ។

២).ស្ត្រីដែលមានសុខភាពខ្សោយ៖ ស្ត្រីដែលមានសុខភាពមិនល្អ កុំងូតទឹកត្រជាក់អោយសោះ ព្រោះថាកាលណាប្រព័ន្ធភាពស៊ាំខ្សោយទៅបុករំញោទឹកត្រជាក់  វានឹងបង្កអោយយើងផ្តាសាយជាមិនខាន។

៣). បន្ទាប់ពីពេលផឹកគ្រឿងស្រវឹង៖ គ្រឿងស្រវឹងរារាំងមុខងារនៃថ្លើម ដែលជាហេតុនាំអោយ ការបញ្ចេញជាតិស្ករទៅក្នុងឈាមកាន់តែតិច។ បើសិនជាយើងងូតទឹក វានឹងធ្វើអោយរាងកាយរឹតតែត្រូវការជាតិស្ករបន្ថែមទៀត។ ដូច្នេះការងូតទឹកបន្ទាប់ពីផឹកស្រវឹង គឺកាន់តែបណ្ដាលអោយជាតិស្ករនៅក្នុងឈាមកាន់តែតិច កត្តានេះហើយដែលធ្វើអោយយើង, វិលមុខនិង ធ្វើអោយរាងកាយខ្សោយ។

៤).កុំងូតទឹកភ្លាមៗបន្ទាប់ពីការធ្វើលំហាត់ប្រាណរួច​៖ ព្រោះរាងកាយត្រូវការសម្រាកជាចាំបាច់។ ត្រួវសំរាកបន្តិចសិនចាំងូតទឹកពេលក្រោយ បើមិនដូច្នេះទេ វានឹងបណ្តាលអោយការបញ្ចូនឈាមទៅកាន់បេះដូងនិងខួរក្បាលមិនគ្រប់គ្រាន់ ដែលអាចបង្កឱ្យមានការដួលសន្លប់។

៥).កុំងូតទឹកភ្លាមបន្ទាប់ពីបរិភោគអាហាររួច៖ ឈាមត្រួវបានផ្គត់ផ្គងទៅអោយប្រព័ន្ធរំលាយអាហារបន្ទាប់ពីការបរិភោគរួច ទើបធ្វើអោយប្រព័ន្ធរំលាយអាហារមានដំណើរការស្រួល។ ប្រសិនយើងងូតទឹក, ឈាមត្រូវបានផ្តល់ទៅឱ្យផ្នែកផ្សេងៗទៀតនៃសាពាង្គកាយ ដែលជាដើមចមនាំអោយ ប្រព័ន្ធរំលាយអាហាបំពេញមុខងារមិនបានពេញលេញ ព្រោះបរិមាណឈាមដែលផ្ដល់អោយមិនគ្រប់គ្រាន់៕

ប្រភព៖ healthytips

Loading...