អ្នកនឹងមានអាយុវែង បើសិនជាអ្នកបោះដំឡូងបារាំងបែបនេះចោល អោយឆ្ងាយ

ជាធម្មតាផលិតផលមួយចំនួនធំគឺមានស្លាកបិទមកពីមួយដែលអាចបញ្ជាក់ពីកាលបរិច្ឆេតរបស់វា ដែលអ្នកអាចត្រួតពិនិត្យមើល បើសិនជាវាហួសឬកៀកនឹងដល់ពេលកំណត់ហើយ គួរកុំជាវ(ទិញ) វាអោយសោះ។ បើសិនជានិយាយទៅដល់ដំឡូងវិញដែលគេដាក់លក់គឺពុំមានផ្លាកសញ្ញាដែលបញ្ជាក់ពីថ្ងៃផុតកំណត់នោះទេ។ ដោយសារតែហេតុនេះ ហើយទើបវាបានធ្វើអោយអ្នកប្រឈមមុខខ្ពស់ ជាមួយនឹងគ្រោះថ្នាក់មួយ។

2016-04-14_153358

បើយោងតាមគេហៈទំព័រ healthyfoodteam បានអោយដឹងថា នៅពេលដែលអ្នកឃើញដំឡូងបារាំងដែលមានពណ៌បៃតង ដែលដាក់លក់នៅតាមទីផ្សារ នោះវាគឺវាបញ្ជាក់ថា វាមិនមែនជារបស់ល្អនោះទេ ពោលគឺវាបានបង្កើតនូវសារធាតុពុលម្យ៉ាងដែលអាចការពារសត្វល្អិតកុំអោយប៉ះពាល់មកលើខ្លួនវា ដែលជាតិពុលនេះអាចធ្វើអោយប៉ះពាល់មកដល់មនុស្សយើងផងដែរ។ បើសិនជាអ្នកញ៉ាំវានោះនឹងធ្វើអោយប៉ះពាល់ទៅដល់ប្រព័ន្ធប្រសាទរបស់អ្នក។

គួរអោយសោកស្តាយតាមប្រភពព័ត៌មានមិនបានបញ្ជាក់ ពីផលប៉ះពាល់ជាក់លាក់ចំពោះរាងកាយរបស់យើងនោះទេ តែយកល្អគួរតែប្រយ័ត្ននិងជៀសវាងទើបជាការល្អប្រសើរ៕

ប្រែសម្រួលពី៖ healthyfoodteam,fazon

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.