ម្ទេសក្រៀមនិងម្ទេសស្រស់ គួរញ៉ាំមួយណាមួយល្អទៅ? គ្រប់គ្នាច្រើនតែមើលរំលង….

0
0
90

ចំពោះផ្លែឈើមួយចំនួនវាបានផ្តល់ផលប្រយោជន៏ចំពោះយើងតែសាច់របស់វានោះទេ ហើយចំណែកឯរុក្ខជាតិនិងផ្លែឈើមួយចំនួនទៀត វាគឺបានផ្តល់ផលប្រយោជន៏ទាំងផ្លែទាំងគ្រាប់ ជាពិសេសនោះគឺចំពោះផ្លែម្ទេសតែម្តង។ ចំពោះផ្លែស្រស់របស់វាគឺមានប្រយោជន៏ចំពោះសុខភាពរបស់យើងម្នាក់ៗណាស់ដែលមានដូចជា៖

  • ជួយសម្រកទម្ងន់៖ អ្នកដែលញ៉ាំអាហារជាមួយនឹងរសជាតិហិរ ដូចជាញ៉ាំម្ទេសននោះគឺអាចធ្វើអោយជួយកាត់បន្ថយក្នុជាតិប្រៃ ,ជាតិផ្អែម ហើយជាពិសេសនោះគឺអាចកាត់បន្ថយខ្លាញ់បាន ដែលជាតិខ្លាញ់នេះហើយដែលបានធ្វើអោយយើងធាត់ ។ លើសពីនេះទៅទៀតនោះគឺសារធាតុហិរនេះអាចជួយរំលាយអាហារផងដែរ។
  • បង្ការជម្ងឺដង្កាត់៖ ការសិក្សាថ្មីមួយដែលបានធ្វើឡើងដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនវេជ្ជសាស្ត្របានបង្ហាញថាអ្នកដែលបានញ៉ាំអាហារដែលមានរសជាតិហិរជារៀងរាល់ថ្ងៃមានការថយចុះហានិភ័យនៃការស្លាប់ដោយសារជំងឺបាន 14%  ច្រើនជាងអ្នកដែលបរិភោគអាហារដែលមានរសជាតិហិរម្តងក្នុងមួយសប្តាហ៍។
  • កាត់បន្ថយការល្មោភញ៉ាំ៖ សារធាតុហិរវាបានធ្វើអោយអ្នកដែលទទួលទាន ឆាប់មានអារម្មណ៏ថា ឆ្អែតអាហារ ។
  • ពង្រឹងប្រព័ន្ធភាពស៊ាំ៖​ វាអាចប្រឆាំងទៅនឹងសារធាតុ ផេនុល (phenol) ដែលរួមទាំងជួយ រួមជាមួយអាហារមានរសជាតិហិរបាក់តេរី, ផ្តល់នូវការប្រឆាំងនឹងការឆ្លងមេរោគការពារជាតិបានល្អនិងការការពាររាងកាយប្រឆាំងនឹង “ខ្មាំង” ខាងក្រៅ។ លើសពីនេះទៅទៀតឱសថបុរាណត្រូវបានស្គាល់ផងដែរជាមួយនឹង Capsaicin ដែលត្រូវបានរកឃើញនៅក្នុងម្ហូបអាហារដែលមានរសជាតិហិរហើយនោះគឺជាអត្ថប្រយោជន៍ដល់តម្រងនោមសួតនិងបេះដូង។

តែចុះចំណែកឯគ្រាប់ ដែលអ្នកហាលអោយក្រៀមរបស់វាវិញនោះគឺមានប្រយោជ៏យ៉ាងច្រើន ដូចខាងក្រោម៖

  • វាបានផ្ទុកនូវសារធាតុ  capsaicin  ដែលអាចជួយការពារជំងឺមហារីកក្រពេញប្រូស្តាត ហើយនិងជម្ងឺមហារីកបាន។
  • ជួយជម្រុញប្រព័ន្ធរំលាយអាហារអោយធ្វើការបានល្អនិងត្រឹមត្រូវ
  • វាពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលវាអាចជួយប្រយុទ្ធប្រឆាំងនឹងភាពតានតឹង នៅក្នុងអារម្មណ៏។
  • វាជួយការពារការឈឺចាប់ពីការរលាក ផ្សេងៗ

ខាងលើនេះគឺជាចំណុចពិសេសរបស់ការញ៉ាំម្ទេសតាំងពីផ្លែរបស់វារហូតដល់គ្រាប់ ដូចនេះតែអ្នកចាំដល់ណាទៀត?

ប្រែសម្រួលពី៖ ciaoflorentina

សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ
Loading...
Load More Related Articles