(ផ្សាយឡើងវិញ) គួរអោយខ្លាច! ក្រុមជួយសង្គ្រោះ ចុះយកអន្ទាក់ខ្មោចពីក្នុងទឹក នៅប្រទេសក្រិក

ខ្មោចនេសាទត្រីគឺគេសំដៅទៅលើឧបករណ៏ ដែលអ្នកនេសាទបានបាត់បង់ចូលទៅក្នុងទឹកសមុទ្រហើយ វាបានធ្វើអោយគំរាមកំហែងដល់ជីវិតសត្វដែលរស់នៅក្នុងទឹកមិនចេះចប់មិនចេះហើយ ដែលឧបករណ៏ដែលមានគ្រោះថ្នាក់ជាងគេនោះគឺ ស្បៃមុង  ឈើមុតស្រួច ហើយនិងអន្ទាក់ត្រី ។

ចំពោះការបាត់បង់ត្រីនិងសត្វសមុទ្របែបនេះ គឺវាពិតជាមិនល្អនោះឡើយ ព្រោះថា នៅពេលដែលត្រីបានជាប់មងនោះ វានឹងស្លាប់ ហើយគ្មាននណាម្នាក់អាចទាញយកផលប្រយោជន៏ពីវាបាននោះទេ។

ដោយសារតែហេតុនេះហើយ ទើបក្រុមអ្នកមុជទឹកសុខចិត្តធ្វើដំណើរទៅកាន់ទឹកជម្រៅ 32 ម៉ែត្រដើម្បីប្រមូលស្បៃមុងទាំងអស់នេះចេញកាលពីខែមុន។ អ្នកស្ម័គ្រចិត្តទាំងនេះ មានគ្នាទាំងអស់ចំនួន 6 នាក់ដែលមកពីប្រទេសក្រិច ហើយនិងប្រទេសហូឡង់ បានចេញដំណើរបេសកម្មរបស់ខ្លួននៅឯថ្មប៉ប្រះទឹកនៅក្បែរទីក្រុង Evia Karystos ប្រទេសក្រិក ដើម្បីប្រមូលពួកវា(ស្បៃម៉ុង)ចេញ ។

តាមប្រភពព័ត៌មានបានអោយដឹងថា ពួកគេអាចទាញនូវត្ថុទាំងអស់នេះចេញពីក្នុងទឹកបានត្រឹមតែ 75% តែប៉ុននោះ តែវាក៏ល្អប្រសើរជាមិនបានធ្វើអ្វីសោះដែរ៕

2016-04-28_100602

2016-04-28_100614

2016-04-28_100625

2016-04-28_100646

2016-04-28_100715

ប្រែសម្រួលពី៖ Dailymail

Loading...
Load More Related Articles