អំពើរហិង្សានៅព្រំដែនប្រទេសអុីស្រាអែល សម្លាប់មនុស្សយ៉ាងហោចណាស់ 15 នាក់និងរាប់សិបនាក់ទៀតរងរបួស

បរទេស៖ ជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅតាមព្រំដែននៃតំបន់ហ្គាហ្សាកាលពីថ្ងៃសុក្រដើម្បីធ្វើបាតុកម្មបញ្ចេញកំហឹងនៅក្នុងការតវ៉ាមួយ ហើយយុទ្ធនាការណ៏នេះបានក្លាយទៅជាអំពើរហិង្សាដែលបានបង្ករអោយមានមនុស្សស្លាប់រហូតដល់ជាងដប់នាក់ឯណោះ។

មានមនុស្សប្រមាណជា 3 ម៉ឺននាក់បានមកដល់ជំរុំតង់កាលពីព្រឹកថ្ងៃសុក្រ នៅលើទឹកដីនៅតំបន់ហ្គាហ្សាដើម្បីរៀបចំនូវអ្វីដែលត្រូវបានគេចាត់ទុកជាការអង្គុយរយៈពេល 6 សប្តាហ៍ដោយសន្តិវិធី។ ពួកគេបានតវ៉ាប្រឆាំងសុំអោយជនភៀសខ្លួនអាចត្រឡប់មកផ្ទះរបស់ពួកគេវិញដែលឥឡូវជនទាំងនោះកំពុងស្ថិតនៅទឹកដីអុីស្រាអែលនៅឡើយទេ។

ប៉ុន្ដែខណៈដែលអ្នកខ្លះចាប់ផ្ដើមគប់ដុំថ្ម ហើយនិងដុតសំបកកង់រថយន្តនៅរបងពួកអុីស្រាអែលនោះ ខាងកងកម្លាំងរបស់ប្រទេសនេះបានប្រើយន្តហោះគ្មានមនុស្សបើកបាញ់ឧស្ម័នបង្ហូរទឹកភ្នែកតបតទៅវិញ ហើយនិងមានការបាញ់កាំភ្លើងផងដែរ។

ជុំវិញការតវ៉ាប្រឆាំងនេះបានបណ្តាលអោយមានមនុស្សស្លាប់រហូតដល់ទៅ 16 នាក់នេះបើយោងតាមការចេញផ្សាយរបស់គេហៈទំព័រ BBC។

សូមទស្សនាបណ្តុំរូបភាពខាងក្រោម៖

Loading...