អរិយធម៌ទាំង 4 នៅជុំវិញពិភពលោក ដែលបាត់បង់ទៅវិញ ដ៏អាថ៍កំបាំងបំផុត

ហាមដាច់ខាតថតចម្លងអត្ថបទទៅចុះផ្សាយបន្តដោយគ្មានការអនុញត្ត!

បុរាណវិទូជាច្រើនរូបបានព្យាយាមមិនគិតការនឿយហត់ឡើយ ដើម្បីសិក្សាស្វែងរកនិងចងក្រងនូវឯកសារនានាដែលទាក់ទងជាមួយនឹងប្រវត្តិសាស្រ្ត និងបុរាណវត្ថុនានាដែលមានអាថ៍កំបាំងនៅលើលោកយើងនេះ។

តាមការតាមដាននិងសិក្សាពី ការកកើត និងការដួលរលំ នៃប្រជាជាតិមួយៗ គឺពិតជាធ្វើ អោយអ្នករាល់គ្នា មានការងឿងឆ្ញល់ជាខ្លាំង ព្រោះពេលខ្លះវាជារឿងដែលស្ទើរតែមិនគួរអោយជឿទេថា ក្រុមមនុស្សមួយពូជសាសន៏បានរលាយបាត់បង់ទៅដោយមិនមានមូលហេតុនៅក្នុងអតីតកាលនោះ។

ខាងក្រោមនេះគឺជា ការវិភាគស្ទង់មើល ការកកើតនិងដួលរលំ របស់សង្គមជាតិទាំង 5 នៅលើលោកតាមរយៈទ្រឺស្តីនានាដែលបុរាណវិទូតាំងពីបុរាណមកបានបន្សល់ទុក ដែលអាចជាឧទាហរណ៏សំរាប់អ្នកដើម្បីពិចារណាបាន។

  • អរិយធម៌នៃប្រជាជាតិតំបន់វាលទំនាប Indus

តំបន់នេះធ្លាប់មានមនុស្សរស់នៅកំឡុងពេល 7000 ឆ្នាំមុន គ្រឹស្តសករាជ ដែលគេស្គាល់ថាជាអំបូរពួក ប៉ាគីសស្ថាន និង ឥណ្ឌា បច្ចុប្បន្ន។ មិនមានកំណត់ត្រាច្រើនគ្រប់គ្រាន់អំពីអំបូរជាតិសាសន៏នេះឡើយ ដោយសារភាសារបស់ពូជសាសន៏នេះ បានរលាយបាត់បង់ទៅហើយ។ ទោះជាយ៉ាងនេះក្តី តាមរយៈ សំណង់ទីក្រុងបុរាណដែលគេរកឃើញ គេជឿថាពូជសាសន៏មួយនេះធ្លាប់មានរចនាសម្ព័ន្ធ រដ្ឋាភិបាលនិងកងទាហានការពារទឹកដីទៀតផង ។

សំនួរសួរថា តើពួកគេបានបាត់បង់ទៅណា? ៖ អ្នកស្រាវជ្រាវបានទាញយកទ្រឹស្តី 2 ដើម្បីធ្វើជាអំនះអំនាងពន្យល់ពីការបាត់បង់សង្គមជាតិមួយនេះ។ អ្នកខ្លះជឿថា ដោយមានការប្រែប្រួលនូវ បរិយាកាសនិងបរិស្ថាន នៅតំបន់នេះ ទើបពូជសាសន៏នេះបានសំរេចចិត្តចាកចេញពីទីក្រុងដែលគេរស់នៅតែម្តង។ ក៏មានការសង្ស័យខ្លះ ទាក់ទងនឹងការឈ្លានពានពីសំណាក់ពួក អារីយ៉ាន (Aryans) ដែលបានវាយលុកនិងកំទេចទីក្រុងនេះក្រោយ 1500ឆ្នាំមុនគ្រឹស្តសករាជផងដែរ។


  • សង្គមជាតិ Anasazi

ប្រជាជាតិ Anasazi ពីមុនបានអាស្រ័យនៅគ្រប់បួនជ្រុងនៃសហរដ្ឋអាមេរិចសព្វថ្ងៃ។ គេស្គាល់ថាជាកុលសម្ព័ន្ធ Puebloan ហើយក្រុមកុលសម្ព័ន្ធមួយនេះគឺជា អ្នកបរបាញ់និងចិញ្ចឹមសត្វដែលតែងតែរស់នៅក្នុងផ្ទះក្រោមដី។ ក្រោយមកទើបពួកគេបានបង្កើនការចិញ្ចឹមជីវិតដោយការធ្វើកសិកម្មនិងដាំពោត សណ្តែក និងល្ពៅ វិញ។
សំនួរសួរថា តើពួកគេបានបាត់បង់ទៅណា? ៖ ដោយសារមានការកើនឡើងនៃចំនួនប្រជាជននិងការខ្វះខាតអតិភាពកសិកម្មនៅតំបន់នេះ ទើបមានការអះអាងថា ពួកគេប្រហែលជាធ្វើដំណើរអន្តោប្រវេសន៏ចេញពីទីនោះ ហើយមករស់នៅលើតំបន់ Rio Grande Valley នៃរដ្ឋ តិចសាស បច្ចុប្បន្ននេះវិញ។

  • សង្គមជាតិ Minoans

តាមរយៈ ទេវកថានៃពួកក្រិច តំបន់ Minoa គឺជាទីកន្លែងកំណើតរបស់ ទេវះមួយអង្គដែលស្រលាញ់សត្វគោ (Cretan Bull) ហើយប្រសូត្របានកូនប្រុសម្នាក់ឈ្មោះ Minotaur (មនុស្សក្បាលគោ)។ ប្រជាជាតិនេះ ជាអ្នកមានជំនាញខាងសិល្បះ និងបង្កើតភាសាចេញពីរូបភាពទៀតផង។
សំនួរសួរថា តើពួកគេបាត់បង់ទៅណា? ៖ មនុស្សមួយចំនួនមានជំនឿថា ដោយសារតែមាន បន្ទុះភ្នំភ្លើង Thera នៅលើដែលដីមួយនេះ ទើបពូជអំបូរនេះ បានរលាយបាត់បង់ទៅ។ ការរលាយបាត់បង់នេះក៏អាច ជាហេតុផលដែលបញ្ចប់ការបូជាដ៏ឃោរឃៅ របស់ពូជសាសន៏នេះដែល។

  • វប្បធ៍មកុលសម្ព័ន្ធ Cucuteni-Trypillian

ប្រជាជាតិមួយនេះ ដែលមានការជាប់ទាក់ទងនឹងការកសាងសំណង់នានា នាយុគសម័យថ្មរំលិញ នៅក្នុងតំបន់អ៊ឺរ៉ុប។ រៀងរាល់ 60-80 ឆ្នាំម្តង ពួកគេបាន ដុតកំទេចភូមិឋានរបស់ពួកគេចោលម្តង ហើយកសាងជាថ្មីលើដីដដែលនោះវិញ។ ស្រ្តីគឺជាអ្នកទទួលបន្ទុកមើលថែផ្ទះនិងគ្រួសារ ហើយទទួលខុសត្រូវលើការការធ្វើកសិកម្មនិងដេរសំលៀកបំពាក់។
សំនួរសួរថា តើពួកគេបាត់បង់ទៅណា? ៖ បំរែបំរួលបរិយាកាស អាចជាការកត្តាដែលរុញច្រានពួកគេ អោយបាត់បង់ពីប្រវត្តិសាស្រ្តអ៊ឺរ៉ុបទៅ។ ដំណើរបាត់បង់នៃពូជសាសន៏មួយនេះ ក៏ប្រហែលមកពីពួកគេពឹងផ្អែកតែលើការធ្វើកសិកម្មតែមួយមុខគត់ដែរ។

Loading...
Load More Related Articles