រាត្រីទឹកឃ្មុំគ្រាន់ តែឃើញប្រដាប់ភេទកូនកម្លោះភ្លាម កូនក្រមុំភ័យពេកទាញដបស្រាសំពង…

0
0
71

នេះគឺជារឿងមិនគួរអោយកើតឡើងទាល់តែសោះហើយនិងវាចម្លែកខ្លាំងណាស់ដែលកូនក្រមុំម្នាក់បានវាយក្បាលទៅលើអនាគតស្វាមីរបស់នាង ដោយសារតែបានឃើញអាអូនតូចរបស់កូនកម្លោះធំពេកនៅក្នុងយប់ផ្សំដំណេកជាលើកដំបូង។

លោក Mnombo Madyibi មានអាយុ 32 ឆ្នាំបានរងរបួសក្បាលបន្ទាប់ពីប្រពន្ធថ្មោងថ្មីរបស់ខ្លួនវាយឡើងបែកក្បាលនៅក្នុងអំឡុងពេលឡើងឋានសួគ៌នៅយប់ដំបូង ក្រោយពេលដែលគូស្នេហ៏ពីរនាក់នេះបានសន្យាថានឹងមិនប្រព្រឹត្តខុសឆ្គងទៅលើគ្នារហូតដល់ថ្ងៃរៀបការ។

កូនក្រមុំខាងលើនេះ មិនត្រូវបានបញ្ចេញឈ្មោះអោយដឹងនោះទេ ទំនងជាមានការខ្មាសអៀនតែនាងបានរៀបរាប់ថា ប្រដាប់ភេទរបស់ប្តីនាងធំណាស់ និយាយអោយចំគឺដូចផ្លែត្រសក់អញ្ចឹងដែរ។

នេះជារូបថតរបស់កូនកម្លោះដែលបានរងរបួស

កូនកម្លោះបាននិយាយប្រាប់គេហៈទំព័រ Daily Star ថា «ស្ថិតនៅក្នុងដំណាក់កាលដំបូងពេលបបោសអង្អែលគឺនាងសប្បាយចិត្តនិងមានសេចក្តីសុខយ៉ាងខ្លាំង តែអ្វីៗបានផ្លាស់ប្តូរមួយរំពេចនៅពេលដែលខ្ញុំបានដោះខោចេញ»។

លោកបានបន្តទៀតថា «នៅពេលនោះប្រពន្ធរបស់ខ្ញុំភ័យរន្ធត់យ៉ាងខ្លាំងហើយបានខាំត្រចៀក ហើយបានច្របាច់កន្លែងសំខាន់របស់ខ្ញុំទៀតផង ហើយនៅពេលនោះនាងបានយកដបស្រាវាយក្បាលខ្ញុំផងដែរ»។

យ៉ាងណាមិញនៅក្នុងអំឡុងពេលកើតហេតុកូនក្រមុំបានស្រែកយ៉ាងខ្លាំងធ្វើអោយភ្ញៀវដែលស្នាក់នៅក្បែរនោះមានការភ្ញាក់ផ្អើលផងដែរ។

ទោះជាយ៉ាងណានៅចុងបញ្ចប់ប្តីប្រពន្ធពីរនាក់នេះសម្រេចចិត្តជិះឡានក្រុងផ្សេងគ្នាចេញពីតំបន់មាត់សមុទ្រនៅ Coffee Bay នៃប្រទេសអាហ្រិកដើម្បីកុំអោយមានរឿងកាន់តែវែងឆ្ងាយ៕

សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ
Loading...
Load More Related Articles