ស្នេហាពិតនៅតែមាន! លោកតាពិកាម្នាក់មានអាយុ 71 ឆ្នាំទៅហើយទើបរកគូព្រេងឃើញ

ហាមដាច់ខាតថតចម្លងអត្ថបទទៅចុះផ្សាយបន្តដោយគ្មានការអនុញត្ត!

«វាមិនដែលយឺតពេលនោះទេ នៅក្នុងការជ្រើសរើសគូរស្នេហ៏មួយដ៏ពិតប្រាកដ » នេះគឺជាសំដីរបស់បុរសវ័យចំណាស់ម្នាក់ដែលបានរៀបការជាមួយនឹងលោកយាយម្នាក់ដែលមានអាយុច្រើនជាងរហូតដល់ទៅ 3 ទសវត្ស។

លោកយាយ Zhang Shuying  បានធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគាត់ចាស់ទៅហើយ នៅរៀបការសារជាថ្មីម្តងទៀត។ ហើយបានរឹតតែធ្វើអោយគ្រប់គ្នាចាប់អារម្មណ៏ទៅទៀតដោយបានដឹងថាគាត់មានអាយុ 114 ឆ្នាំ។អនាគតប្តីរបស់គាត់មានអាយុត្រឹមតែ 71 ឆ្នាំតែប៉ុននោះដែលត្រូវបានគេស្គាល់ថាមានឈ្មោះ  Zheng។

បងប្អូនទាំងអស់គ្នាប្រហែលជាយល់ថាស្នេហាវ័យចំណាស់គឺធ្លាប់មានបទនិយាយឆាប់ត្រូវចិត្តគ្នាតែតាមពិតមិនដូចច្នោះឡើយ ។

លោក  Zheng បានចំណាយពេលជាងមួយឆ្នាំឯណោះដើម្បីតាមចែចង់លួងលួមស្រឡាញ់លោកយាយចំណាស់ម្នាក់នេះ។ពួកគាត់បានចាប់ចិត្តនឹងគ្នានាពេលដែលពួកគាត់ត្រូវបានគេបង្ខំអោយចាកចេញពីមជ្ឈមណ្ឌលថែទាំចាស់ជរានៅឯតំបន់ Bachu ប្រទេសចិន។

រូបថតរបស់ពួកគាត់

តាមពិតទៅលោកតាខាងលើនេះគឺគាត់បានពិកាជើងទាំងសងខាងតាំងពីនៅកម្លោះវ័យ 20 ឆ្នាំមកម្លេះ ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៏ ហើយចាប់តាំងពីពេលនោះមកពុំមានមនុស្សស្រីណាយកចិត្តទុកដាក់ជាមួយនឹងគាត់ឡើយ។

រហូតដល់វ័យចំណាស់ រូបគាត់ក៏បានជួបស្នេហ៏ពិតហើយចាត់ទុកជានិស្ស័យទៅចុះ ដែលមានលោកយាយម្នាក់នេះចេះយល់ចិត្ត។

ពេលរៀបការជាមួយគ្នា

យ៉ាងណាមិញស្នេហាវ័យចំណាស់នេះបានឈានទៅដល់ការរៀបមង្គលការស្របតាមច្បាប់នៃប្រទេស ហើយ នៅពេលដែលបានលោកយាយចំណាស់នេះធ្វើជាប្តីប្រពន្ធហើយ រូបគាត់បានសន្សាថានឹងមើលថែរក្សាអោយអស់ពីចិត្តតាមដែលអាចធ្វើទៅបាន៕

Loading...
Load More Related Articles