ស្បៃក្ដោបនិងទឹកឃ្មុំ មានប្រសិទ្ធភាពព្យាបាលជំងឺក្អកនិងរលាកទងសួត
ប្រិយមិត្តភាគច្រើនប្រហែលជាមិនបានដឹងទេថា ស្លឹកស្ពៃក្ដោបនិងទឹកឃ្មុំ គឺជាឱសថបុរាណដែលជួយព្យាបាលជំងឺក្អក និងរលាកទង់សួតយ៉ាងមានប្រសិទ្ធភាព ហើយចំពោះវិធីព្យាបាលនេះ គឺអាចព្យាបាលបានទាំងកុមារនិងមនុស្សពេញវ័យ ដោយគ្រាន់តែប្រើប្រាស់ស្លឹកស្ពៃក្ដោប និងទឹកឃ្មុំ។
ខាងក្រោមនេះគឺជាអ្វីដែលត្រូវធ្វើ៖
- យកស្លឹកស្ពៃក្ដោបមួយសន្លឹក ទៅត្រាំក្នុងទឹកក្ដៅរយៈពេល3នាទី
- ពេលត្រាំហើយវានឹងទន់ហើយឡើងក្ដៅ បន្ទាប់មកស្រង់ចេញពីទឹក រួចចាក់ទឹកឃ្មុំមួយស្លាបព្រាលើស្លឹកម្ខាងនៃស្ពៃក្ដោប
- យកវាមកបិទលើដើមទ្រូងដោយដាក់ផ្នែកម្ខាងដែលមានទឹកឃ្មុំអោយនៅជាប់នឹងដើមទ្រូង
- ទ្រាប់ថង់ប្លាស្ទឹចពីលើស្ទឹកស្ពៃក្ដោបដើម្បីកុំអោយទឹកឃ្មុំហៀរចេញ រួចយកក្រមា មករុំពីលើជាការស្រេច (អនុវត្តវិធីសាស្រ្តនេះមុនពេលចូលគេង ហើយចាំលាងវាចេញនៅពេលព្រឹកនឹងទទួលបានប្រសិទ្ធភាពជាមិនខាន)
បើក្អកខ្លាំង
- អនុវត្តន៍វិធីសាស្ត្រដូចខាងលើ តែត្រូវយកស្លឹកស្ពៃចំនួន2ស្លឹក ដោយយកមកបិទលើទ្រូងមូយសន្លឹង និងបិទនៅខ្នងមួយសន្លឹក
- ប៉ុន្តែត្រូវបិទវានៅក្នុងពេលព្រឹក
- ជួតស្បែកជាមួយនឹងក្រណាត់សើមមួយ ឬក៏លាងជម្រះក៏បាន នៅពេលដែលអ្នកមានអាម្មណ៍ថាបាត់ក្អក
ប្រសិនលោកអ្នកមានជំងឺរលាកទងសួតនៅដំណាក់កាលដំបូង អ្នកនឹងឃើញលទ្ធផលបន្ទាប់ពីអនុវត្តន៍វិធីសាស្រ្តនេះនៅថ្ងៃដំបូង ព្រោះធាតុផ្សំនៃទឹកឃ្មុំ, ស្ពៃក្ដោបនិងកំដៅរួមចំណែកដល់ការកាត់បន្ថយនៃការក្អកនិងបំបាត់ការរលាកការរលាក៕
ប្រែសម្រួលពី៖ ណេធឺរ៉លឡាយ៍
Comments are closed.