ខំដើររកគូព្រេងពេញទីក្រុងប៉េកាំងសង្ឈឹមថារកប្រពន្ធបាននឹងគេ តែចុងក្រោយ….

បុរសជនជាតិចិនម្នាក់ខំរត់នៅជុំវិញទីក្រុងដើម្បីស្វែងរកមើលអនាគតគូរស្នេហ៏តែលទ្ធផលចុងក្រោយបានត្រឹមតែរបួសជើង។

អ្នកកម្លោះមកពីទីក្រុង Chongqing បាននិយាយថា ដោយសារចំណាយដែលរូបលោកត្រូវរត់នេះវាពិតជាឆ្ងាយមែនទែន គឺមានចម្ងាយឆ្ងាយជាងអ្នករត់មុនដែលមានចម្ងាយ 53.18 គីឡូម៉ែត្រទៅទៀត ដូចនេះ ហើយរូបលោកបានត្រៀមខ្លួន និងរៀបចំរបស់របរផ្សេងៗរួចជាស្រេច។

ក្នុងអំឡុងពេលចេញដំណើរពេលយ់ប់
ក្នុងអំឡុងពេលចេញដំណើរពេលយ់ប់

បុរសរូបនេះបានចាប់ផ្តើមចេញដំណើរទៅទីក្រុងប៉េកាំងទាំងកណ្តាលយប់ម៉ោង 10:17 កាលពីថ្ងៃទី 17 ខែមិថុនា ឆ្នាំ 2016 នេះ។រហូតដល់ម៉ោង 12:56 យប់លោកLiu បានឈប់សម្រាកដោយសារតែអាកាសធាតុត្រជាក់ខ្លាំងពេក ដែលវាមិនល្អសម្រាប់ការរត់បែបនេះឡើយ។

ដល់ពេលយប់ជ្រៅ
ដល់ពេលយប់ជ្រៅ

ជាសំណាងល្អនៅតាមដងផ្លូវមានអ្នកដំណើរពីរបីនាក់ឃើញពីទុក្ខលំបាករបស់លោក ហើយបានជួយម៉ាស្សាអោយហើយនិងជូននំចំណីខ្លះៗផងដែរ។

អ្នកដំណើរជួយម៉ាស្សា
អ្នកដំណើរជួយម៉ាស្សា

នៅថ្ងៃទី 19 ខែមិថុនាលោក Liu បានសំរាកមួយភ្លែតដើម្បីយកកម្លាំងធ្វើដំណើរបន្តទៀត។ លុះដល់ពេលស្អែកឡើងនៅពេលរសៀល សីតុណ្ហភាពបានកើតឡើងដល់ 35 អង្សារសេ ដូចនេះលោក Liu មិនអាចបន្តដំណើរទៅមុខបានដើរសម្រាកនៅតាមដងផ្លូវបន្តិច។

2016-06-23_070721

ទោះបីជាមានសីតុណ្ហភាពក្តៅបែបនេះក៏ដោយ តែបុរសរូបនេះមិនបានបញ្ឈប់នោះដែរ ហើយនៅទីបំផុតរូបលោកបានធ្វើដំណើរបានជោគជ័យ នៅរសៀលនៅថ្ងៃទី 19 ខែមិថុនានេះ ដោយចំណាយពេលទាំងអស់ 45 ម៉ោងនិង 10 នាទីប៉ុន្តែហាក់ដូចជាមិនបានជួបមនុស្សស្រីក្នុងសុបិន្តរបស់ខ្លួនឡើយ បានត្រឹមតែរបួសជើងតែប៉ុននោះ៕

2016-06-23_071002
លោក Liu រត់បានជោគជ័យ មកដល់កន្លែងកំណត់
Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.