ប្រទះឃើញវត្ថុចម្លែកនៅក្នុងទឹកទន្លេរ មនុស្សជាច្រើនជឿថាជាបីសាចសមុទ្រ

ដេអូមួយបានធ្វើអោយគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសត្វចម្លែកដែលហែលនៅក្នុងដៃទឹកទន្លេរ Chena នៃរដ្ឋ Alaska សហរដ្ឋអាមេរិកដែលគេនិយាយលេងថាជាសត្វបីសាចសមុទ្រកំពុងតែអុកឡុកមនុស្សលោក។

ហេតុការណ៏នេះបានថតបានដោយបុរសម្នាក់មានឈ្មោះ Craig McCaa ដែលជាអ្នកធ្វើការនៅការិយាល័យគ្រប់គ្រងដីនៅរដ្ឋអាឡាស្កា កាលពីសប្តាហ៏មុន នៅពេលដែលគាត់បានប្រទះឃើញវត្ថុចម្លែកមានពណ៌សៗរសាត់អណ្តែតមានប្រវែងជាង 4 ម៉ែត្ររសាត់តាមទឹក។

ទោះបីជាមានអ្នកទស្សនាវីដេអូមួយនេះជាង 22 ម៉ឺននាក់នៅក្នុងបណ្តាញសង្គមក៏ដោយ ក៏ប៉ុន្តែគ្មាននណាម្នាក់ហ៊ានអះអាងថាវាគឺជាអ្វីឡើយ ដោយអ្នកខ្លះយល់ថាវាគឺជាសត្វចម្លែក ហើយអ្នកខ្លះយល់ថាវាគឺជាដុំទឹកកកនោះទេ តែយ៉ាងណាៗសូមប្រិយមិត្តទាំងអស់គ្នាជួយប្រាប់ផងថាវាជាសត្វអ្វី ឬក៏ជាអ្វីផ្សេង?

Loading...