ស្នាមជ្រួញលើស្បែកនិងស្នាមរលាក ប្រទាលក្រពើអាចជួយបានអស់ទាស់

ស្នាមជ្រួញ ស្នាមជាំ ស្នាមរលាក និងសង្វារ គឺជាបញ្ហាទូទៅចំពោះមនុស្សទូទៅ ដែលតែងតែព្រួយបារម្ភ ហើយអ្នកខ្លះបានចំណាយថវិកាដ៏ច្រើនផងដែរ ដើម្បីព្យាបាល តែបើសិនជាវាមើលទៅគ្មានប្រសិទ្ធភាពទេនោះ អ្នកអាចអនុវត្តន៏តាមវិធីសាស្ត្រខាងក្រោមនេះបាន។

ចំពោះថ្នាំបែបនេះជាតិមួយនេះ គឺត្រូវការគ្រឿងផ្សំ ងាយៗនោះទេ ដែលមានដូចខាងក្រោម៖

តម្រូវការ៖

  • ប្រេងដូង 113 ក្រាម
  • ប្រទាលកន្ទុយក្រពើចំនួន 133 ក្រាម (យកតែផ្នែកខាងក្នុងពណ៌ស)
  • ប្រេងផ្កាឡាវ៉ិនដឺ 3 ទៅ 4 ដំណក់

ការរៀបចំ៖

ដាក់ប្រេងដូង រួមជាមួយនឹង ប្រទាលកន្ទុយក្រពើ ទៅក្នុងចានតូចមួយ។ បន្ទាប់មក អ្នកត្រូវកូរវាអោយស្មើរសាច់សប់អស់ រយៈពេល 5 នាទី។ បន្ទាប់មកអ្នកត្រូវបន្តក់ប្រេងផ្កាឡាវ៉ិនដឺចំនួនបីបួនដំណក់។ អ្នកត្រូវទុកល្បាយនេះទៅដាក់ក្នុងកែវ ហើយរក្សាទុកនៅកន្លែងស្អាត។

វិធីប្រើប្រាស់៖

អនុវត្តល្បាយមួយនេះនៅលើស្បែករបស់អ្នក ត្រង់កន្លែងដែលមានស្នាមជាំ ហើយបើសិនជាយកល្អអ្នកគួរតែលាបវានៅពេលងូតទឹករួចភ្លាមៗ ព្រោះពេលនោះរន្ធញើសរបស់អ្នកកំពុងបើកចំហ។

ប្រភព៖ justnaturallife

Loading...
Load More Related Articles