នៅប្រទេសប្រេស៊ីលផ្អើលនាំគ្នាទៅជីកមាសដោយសង្ឈឹមថាក្លាយជាអ្នកមាន តែចុងក្រោយជួបសោកនាដកម្ម

នៅឆ្នាំ 1979 លោកហ្គេនណេស៊ីអូ ហ្វីរីរ៉ា ដា ស៊ីលវ៉ា ដែលជាកសិករម្នាក់នៅតំបន់ដាច់ស្រយាលនៃប្រទេសប្រេស៊ីលបានរកឃើញមាសដុំនៅក្នុងដីរបស់គាត់។ គាត់បានជួលអ្នកភូគព្ភវិទូដើម្បីរកមើលថាតើត្រូវរកអ្វីបន្ថែមទៀត។

ប៉ុន្មានថ្ងៃក្រោយមកមានការលេចលឺពីដំណឹងនេះ ហើយវាបានរាលដាលនិយាយពីមួយទៅមួយ។ បន្ទាប់ពីរយៈពេល 5 សប្តាហ៍មានមនុស្សប្រមាណជាមួយម៉ឺននាក់បាននាំគ្នាទៅជីកហើយរកបានដុំមាសរហូតដល់ទៅ 5 គីឡូក្រាម។

នៅខែឧសភាឆ្នាំ 1980 អ្នករុករករ៉ែចំនួន 4 ពាន់នាក់បានអះអាងថាមានទំហំដីពីរទៅបីម៉ែត្រ ដែលមានមាសហើយពួកគេមិនបង្អង់យូរឡើយដោយបាននាំគ្នាសម្រុកជីកទៅក្រោម។ ពួកគេបាននាំគ្នាជីកយកដីច្រកការ៉ុងដាក់លើស្មាហើយលីវាទៅខាងលើតាមជណ្តើរដែលមានកម្ពស់មិនក្រោម 50 ម៉ែត្រឡើយ។

​វាជារឿងដែលមិននឹកស្មានដល់ទាល់តែសោះមនុស្សម្នាបាននាំគ្នាមកជីកយករ៉ែនេះមានប្រមាណរហូតដល់ទៅជាង 1 ម៉ឺននាក់ឯណោះ ហើយវាក៏បានក្លាយជាពេលដ៏គួរអោយរន្ធត់ផងដែរ ខណៈដែលពេលនោះអំពើរឃាតកម្មបានកើតឡើងជាហូរហែរដែលមានមនុស្សពី 60 ទៅ 80 នាក់ត្រូវបានគេសម្លាប់ជារៀងរាល់ខែដោយពុំមានការដោះស្រាយឡើយ។

នៅក្នុងឆ្នាំ1986 មានការជន់លិចទីតាំងជីករ៉ែនេះទើបធ្វើអោយការរុករកត្រូវបានបញ្ចប់។ គេបានដឹងថានៅក្នុងរយៈពេល 6 ឆ្នាំនៃការជីករកនេះគឺទទួលបានមាសរហូតដល់ទៅ 44,5 តោនឯណោះតែការស៊ើបអង្កេតបានបញ្ជាក់ថាក្នុងចំណោមមាស 90 ភាគរយត្រូវបានគេលួចហើយនិងលក់នៅទីផ្សារងងឹត។

សព្វថ្ងៃនេះអណ្តូងរ៉ែនេះវាវាក្លាយជាបឹងដ៏តូចមួយដោយសារដីរលប់ ហើយរឿងដែលគួរអោយស្តាយនោះគឺពុំដឹងច្បាស់ឡើយថាតើវាមាននៅសល់រ៉ែមាសទៀតឬក៏យ៉ាងណានោះទេ៕

Loading...