ស្ត្រីម្នាក់ឈឺបំពង់ក ច្រើនថ្ងៃហើយមិនចាប់អារម្មណ៏ ពេលយកទៅមន្ទីរពេទ្យទើបស្តាយក្រោយ…

ហាមដាច់ខាតថតចម្លងអត្ថបទទៅចុះផ្សាយបន្តដោយគ្មានការអនុញត្ត!

នាង Shelby Smith មានអាយុ 27 ឆ្នាំជាអ្នករស់នៅទីក្រុង Knoxville នៃរដ្ឋTennessee សហរដ្ឋអាមេរិក បានមានអាការៈឈឺបំពង់.ក តែនាងមិនចាប់អារម្មណ៏អ្វីឡើយ រហូតដល់ថ្ងៃក្រោយមកនៅសុខៗស្រាប់តែដួលប្រកាច់ដោយមិនដឹងមូលហេតុ ហើយមាត់របស់នាងចេញពណ៌ខៀវត្រូវម្តាយរបស់នាងយកទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។

នារីរងគ្រោះ

អ្វីដែលនឹកស្មានមិនដល់នៅពេលនោះម្រាមដៃជើងរបស់នាងចាប់ផ្តើមខ្មៅហើយរលួយគួរអោយខ្លាចបំផុត។ តាមប្រភពព័ត៌មានបានអោយដឹងថា ​នាងខូចម្រាមដៃអស់ 6 ហើយនិងម្រាមជើង 2 បន្ថែមទៀត ប៉ុន្តែវានាងសំណាងហើយដែលត្រូវម្តាយយកទៅអោយគ្រូពេទ្យមើលមុនពេលឈានដល់ដំណាក់កាលធ្ងន់ធ្ងរជាងនេះ។

បណ្ឌិត Jeffry King មាននិយាយថា «នេះជាករណីដ៏ធ្ងន់ធ្ងរបំផុតដែលអាចគំរាមគំហែងដល់ជីវិត ហើយវាហាក់ដូចជាការចម្លងដោយបាក់តេរីអញ្ចឹងដែរ ហើយករណីនេះកម្រខ្លាំងណាស់»។

ខាងលើនេះជាបទពិសោធន៏មួយដែលគ្រប់គ្នាត្រូវទៅពិគ្រោះជាមួយនឹងគ្រូពេទ្យបើសិនជាឃើញមានរោគសញ្ញាអ្វីប្លែកនៅក្នុងខ្លួនខុសពីធម្មតា ជៀសវាងហូសពេល៕

Loading...
Load More Related Articles