សត្វផេនឃ្វីនមួយក្បាល សុខចិត្តហែលទឹកចម្ងាយ 8000 គីឡូម៉ែត្រជារៀងរាល់ឆ្នាំ ដើម្បីទៅជួបបុរសម្នាក់ដែលបានជួយសង្គ្រោះជីវិតកាលពី 7 ឆ្នាំមុន

សត្វផេនឃ្វីនមួយក្បាលដែលរស់នៅភាគខាងត្បូងនៃប្រទេសអាមេរិច បានហែលទឹកចំងាយជាង 8ពាន់គីឡូម៉ែតដើម្បីទៅជួបបុរសចំណាស់ម្នាក់ដែលបានជួយសង្រ្គោះជួយជីវិតរបស់វានៅក្នុងកោះមួយនៃប្រទេសប្រសីុលជារៀងរាល់ឆ្នាំ។

បុរសដែលបានជួយសង្គ្រោះជីវិតសត្វផេនឃ្វីននោះមានឈ្មោះថាចៅ ផឺរីរ៉ា ឌី ហ្ស៊ូហ្សា គាត់មានអាយុ71ឆ្នាំ ដែលរស់នៅក្នុងភូមិនៃកោះមួយដែលនៅក្រៅទីក្រុងរីអូ ឌីចាណឺរ៉ូ ប្រទេសប្រេស៊ីល។

កាលពីឆ្នាំ 2011 នៅពេលដែលលោកបានកំពុងតែនេសាទកំសាន្ត ស្រាប់តែលោកបានប្រទះឃើញសត្វផេនឃ្វីនមួយក្បាលដែលសភាពទ្រុឌទ្រោមជិតស្លាប់នៅលើថ្ម ហើយខ្លួនរបស់វាប្រឡាក់ទៅដោយប្រេងឥន្ទៈដែលហៀរចេញពីនាវា។

ក្រោយមកលោកក៏បានយកសត្វផេនឃ្វីនមួយនោះមកថែរទំា ហើយលាងជម្រះរោមរបស់ភេនឃ្វីន និងព្យាបាលយ៉ាងយកចិត្តទុកដាក់អស់រយៈពេល2សប្ដាហ៍ទើបសត្វផេនឃ្វីននោះបានជាសះស្បើយ។

បន្ទាប់ពីនោះគាត់ក៏បានសំរេចចិត្តយកវាទៅលែងនៅក្នុងសមុទ្រវិញ ប៉ុន្តែសត្វផេនឃ្វីននេះវាមិនព្រមចាកចេញពីគាត់នោះទេ ហើយវារស់នៅជាមួយលោកអស់រយៈពេល11ខែ។

លោកហ្ស៊ូហ្សា បានដាក់ឈ្មោះអោយភេនឃ្វីននោះថាឌីនឌីម។ បន្ទាប់ពីរស់នៅជាមួយលោកសត្វផេនឃ្វីនក៏បានចាកចេញទៅកាន់កន្លែងដែលវារស់នៅ នៅឯភាគខាងត្បូងនៃប្រទេសអាមេរិចវិញ។

បន្ទាប់ពីចាកចេញ អស់រយៈពេលពីរបីសប្តាហ៏ក្រោយមក ផេនឃ្វីនក៏បានត្រលប់មករកបុរសដែលបានជួយសង្គ្រោះជីវិតរបស់វាវិញ។គាត់មិនដែលនឹកស្មានទេថា ផេនឃ្វីននឹងវិលត្រលប់មករកគាត់វិញ។ លោកហ្ស៊ូហ្សា បានបានប្រាប់ទូរទស្សន៍Globo TV ថា គាត់ស្រលាញ់ភេនឃ្វីននោះដូចជាកូនអញ្ចឹង ហើយគាត់ជឿរថាវាក៏ស្រលាញ់គាត់វិញដែរ។ ផេនឃ្វីននោះមិនអោយអ្នកណាប៉ះពាល់វាក្រៅពីគាត់នោះទេ!

«វាអង្គុយលើភ្លៅខ្ញុំ ហើយអោយខ្ញុំងូតទឹកអោយវា,អោយខ្ញុំចិញ្ចឹងបីបាច់ និងមើលថែរក្សាវា» គាត់បានបន្ថែម។

គាត់បានបន្តទៀតថា៖ មនុស្សគ្រប់គ្នាតែងនិយាយថាផេនឃ្វីនមិនដែលត្រលប់មករកគាត់នោះទេអស់រយៈពេលជាងបួនឆ្នាំហើយ ប៉ុន្តែតាមពិតផេនឃ្វីននេះតែងតែមករកគាត់នៅខែមិថុនា និងត្រលប់ទៅវិញនៅខែកុម្ភៈជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ផងដែរថា សត្វភេនឃ្វីនេះត្រូវបានគេជឿថារស់នៅភាគខាងត្បូងនៃប្រទេសអាមេរិច ហើយវាត្រូវហែលទឹកយ៉ាងហោចណាស់8050គីឡូម៉ែត ដើម្បីចាកចេញពីទីជម្រកមករកលោកហ្ស៊ូហ្សា ដែលជាអ្នកមានគុណរបស់វា៕

Loading...