កំហុសទាំង 4 យ៉ាងនៅពេលអ្នកងូតទឹក ដែលធ្វើអោយសក់ជ្រុះនិងស្បែកក្បាលស្ងួត

ជាធម្មតានៅពេលដែលអ្នកចាប់ផ្តើមងូតទឹកនោះ អ្នកមិនភ្លេចទេ រឿងកក់សក់ជាមួយសាប៊ូ (កក់សាប៊ូ) ព្រោះវានឹងជួយសម្អាតស្បែកក្បាលរបស់អ្នក ហើយនិងធ្វើអោយសក់មានសភាពទន់រលោង គួរអោយចង់គយគន់ថែមទៀត។

ពិតណាស់វាគឺជារឿងត្រឹមត្រូវមួយដែលវាអាចជួយអ្នកបាន តែមានរឿងមួយដែលអ្នកពុំដែលដឹនោះគឺថា សក់របស់អ្នកនឹងទន់រលោងតែមួយគ្រាប៉ុននោះ ដោយវាពុំអាចនៅល្អស្ថិតស្ថេរបាន។

ដូចជានេះ អ្នកត្រូវផ្លាស់ប្តូរទម្លាប់ការកក់សក់របស់អ្នកដោយអនុវត្តន៏តាមការណែនាំខាងក្រោម៖

  • កុំកក់សាប៊ូ រាល់ថ្ងៃពេក ក្នុងករណីដែលអ្នកងូតទឹកជារៀងរាល់ថ្ងៃអ្នកមិនគួរកក់សាប៊ូជារៀងរាល់ពេលនោះទេ ពោលគឺអ្នកអាចធ្វើបែបនេះ រំលងមួយថ្ងៃៗ ក៏បានដែរ ហើយបើសិនជាអ្នកនៅតែបន្តទៀតនោះ វានឹងធ្វើអោយស្បែកក្បាលរបស់អនកឡើងស្ងួត។
  • នៅពេលអ្នកកក់សាប៊ូ គួរកាត់បន្ថយការដុសសក់របស់អ្នក ហើយអ្នកត្រូវធ្វើវាដោយយកចិត្តទុកដាក់ហើយនិងថ្នមៗ បំផុតតាមដែលអាចធ្វើទៅបាន ព្រោះវា នៅពេលដែលអ្នកដុសខ្លាំងពេកនោះសក់វានឹងអាចបាក់ដើមសក់។
  • អ្នកមិនគួរងូតទឹកក្តៅនោះទេ ព្រោះថាវាអាចធ្វើអោយស្បែកក្បាល ហើយនិងសក់របស់អ្នកឡើងស្ងួួត ។
  • កុំយកសាប៊ូទៅចាក់នៅលើក្បាលរបស់អ្នកព្រោះថា វាអាចនឹងមានបរិមាណតិចឬច្រើនជ្រុល ដែលវាអាចធ្វើអោយប៉ះពាល់ទៅដល់សរសៃសក់ ។ វិធីដែលល្អនោះ អ្នកត្រូវចាក់សាប៊ូកក់នៅលើបាតដៃ អោយមានទំហំប៉ុនកាក់មួយ។

បើសិនជាអ្នកផ្លាស់ប្តូរទម្លាប់ខាងលើនេះ នោះសក់របស់អ្នកនឹងមានភាពល្អប្រសើរជាងមុន ហើយរលើបរលោងបានយូរអង្វែងទៀត៕

ប្រភព៖ justnaturallife

Loading...
Load More Related Articles