បុរសម្នាក់ពួនសំងំក្នុងរូងភ្នំអស់ 25 ឆ្នាំចុងក្រោយបង្កើតបានស្នាដៃមួយដ៏អស្ចារ្យ

វាគឺជារឿងដ៏អស្ចារ្យខ្លាំងណាស់ដែលសិល្បៈកម្នាក់បានចំណាយពេល 25 ឆ្នាំដើម្បីបង្កើតស្នាដៃដ៏អស្ចារ្យដែលមនុស្សគ្រប់គ្នានឹកស្មានមិនដល់។

លោក រ៉ាភូលឡេត បានដើរម្នាក់ឯងទៅវាលខ្សាច់មួយកន្លែងនៅភាគខាងជើងក្នុងរដ្ឋញូវម៉ិចស៊ីកូ សហរដ្ឋអាមេរិក ដើម្បីបំពេញបេសកកម្មរបស់ខ្លួន។ នៅពេលនោះលោកបានឃើញមានថ្មភក់មួយដ៏ធំហើយចាប់ផ្តើមឆ្លាក់ធ្វើរ៉ូងមួយ។ពីមូយថ្ងៃទៅមួយថ្ងៃ លោកបានចាប់ផ្តើមឆ្លាក់ថ្មរហូតហើយមិនបោះបង់នោះឡើយ ទោះបីជារូបលោកមានមិត្តភក្តតែម្នាក់គឺសុនខ (សត្វឆ្កែ) ចិញ្ចឹមរបស់លោកឡើយ។

ក្រោយពីការខិតខំប្រឹងប្រែងអស់រយៈពេល 25 ឆ្នាំរួចមក លោក រ៉ាភូលឡេត បានសម្រេចនូវបំណងរបស់ខ្លួនពិតប្រាកដមែន ដោយគុហាដែលរូបលោកបានច្នៃប្រឌិតឡើងនេះ ធ្វើអោយមនុស្សជាច្រើនរំភើបស្ទើររកពាក្យអ្វីនិយាយពុំបាន ព្រោះថាពេលយើងមើលពីក្រៅ ហាក់ដូចជាគ្មានអ្វីគួរអោយចាប់អារម្មណ៏ ហើយនិងអស្ចារ្យយ៉ាងណាទេ តែពេលចូលទៅដល់ក្នុងគឺមានក្បាច់រចនាប្លែកៗ ហាក់បីដូចជាបានឡើងឋានសួគ៌អញ្ចឹងដែរ ។

ដើម្បីអោយជ្រាបច្បាស់និងបានដឹងពីស្នាដៃគ្មានពីរមួយនេះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

Loading...